ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង ៧០% ដោយកាត់បន្ថយក្របខណ្ឌថ្មី…

ស្រុកអណ្ដូងមាស) បង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់នៅឃុំញ៉ាង ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសសម្ភារៈជាច្រើន….!!។

ស្រុកអណ្ដូងមាស) បង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់នៅឃុំញ៉ាង ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសសម្ភារៈជាច្រើន….!!។ ខេត្តរតនគិរី៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្ដូងមាស បានចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភូមិតាំងសេ ក្នុងភូមិតាំងសេ (បរខាំ) ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសសម្ភារពាក់ព័ន្ធជាច្រើន។ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ក្រោមការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុកអណ្ដូងមាស និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក។សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡាង ស្រ៊ុន ភេទប្រុស…

ម្ហូបក៏ទៅឆក់ត្រី ដោះស្រាយម្ហូប ភ្លាតស្នៀតឆក់ខ្លួនស្លាប់ឯង

ព្រោះតែជីវភាពខ្វះខាត ប្រើឧបករណ៍ល្មើសច្បាប់ អត់ម្ហូបក៏ទៅឆក់ត្រី ដោះស្រាយម្ហូប ភ្លាតស្នៀតឆក់ខ្លួនស្លាប់ឯង ខេត្តស្ទឹងត្រែង: បុរស់វ័យអាយុ៥០ឆ្នាំម្នាក់ ព្រោះតែជីវភាពក្រីក្រ ខ្វះខាតក្រក្សត់ ឡើងពីរធ្វើការហត់ហេវ អត់ម្ហូបក៏ទាញដងឆក់ និងឧបករណ៍ទៅឆក់ត្រី តាមអូរក្បែខ្ទមចំការ។ ក្រែងរួចម្ហូបមួយពេល មិនទាន់បានត្រីផង ភ្លាត់ស្នៀតឆក់ខ្លួនឯង ស្លាប់យ៉ាងអណោចអធ័ម ម្នាក់ឯងគ្មានអ្នកដឹង។ ហេតុការណ៍នេះកើតឡើងនៅ វេលាប្រម៉ាណជាង០១ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ នេះបើតាមការរាបរាប់ ប្រាប់អ្នកសារព័ត៌មាន…

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ១៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ១៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.. (បន្ទាយមានជ័យ): នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវលើករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ…

សូមអ្នកប្រើតេឡេក្រាមទាំងអស់ ប្រយ័ត្ន! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា ៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោះវាអាចបង្កឱ្យមានមេរោគ ឬការលួចទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក។ ប្រភព ៖ ការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

សូមអ្នកប្រើតេឡេក្រាមទាំងអស់ ប្រយ័ត្ន! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា ៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោះវាអាចបង្កឱ្យមានមេរោគ ឬការលួចទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក។ ប្រភព ៖ ការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

ពលរដ្ឋ ក្នុង ឃុំហាត់ប៉ក់ ស្រុកវើនសៃ ផ្ទុះការតវ៉ា មិនយល់ព្រមឱ្យក្រុមហ៊ុនចូលបូមយកធនធានធម្មជាតិក្នុងទន្លេសេសាន ស្នើអាជ្ញាធរពិនិត្យភាពស្របច្បាប់.។

ពលរដ្ឋ ក្នុង ឃុំហាត់ប៉ក់ ស្រុកវើនសៃ ផ្ទុះការតវ៉ា មិនយល់ព្រមឱ្យក្រុមហ៊ុនចូលបូមយកធនធានធម្មជាតិក្នុងទន្លេសេសាន ស្នើអាជ្ញាធរពិនិត្យភាពស្របច្បាប់.។ ✍ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅភូមិចំនួន ៣ ក្នុងឃុំហាត់ប៉ក់ ស្រុកវើនសៃ រួមមាន ភូមិហាត់ប៉ក់ ភូមិវើនហយ និងភូមិឡាំប៉ាត់ បាននាំគ្នាសម្តែងការមិនយល់ព្រមចំពោះគម្រោងរបស់ក្រុមហ៊ុនមួយ ដែលពួកគាត់អះអាងថា មិនទាន់មានភាពច្បាស់លាស់អំពីនីតិវិធី និងសិទ្ធិធ្វើអាជីវកម្ម ប៉ុន្តែគ្រោងចូលដាក់ម៉ាស៊ីនបូមយកធនធានធម្មជាតិក្នុងទន្លេសេសាននាពេលខាងមុខ។តា មការលើកឡើងរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់របងស័ង្កសីព័ទ្ធជុំវិញទីតាំងមួយ ដែលមានទំហំប្រមាណ ២០ម៉ែត្រ x ២០ម៉ែត្រ កម្ពស់ជាង ២ម៉ែត្រ ស្ថិតនៅជាប់មាត់ទន្លេសេសាន…

សង្ស័យមានការលួចបន្លំប្តូរសំបកបាវស្ករសរាប់សិបតោន នាំចេញទៅវៀតណាម តាមច្រកសំរោង ខេត្តស្វាយរៀង!

សង្ស័យមានការលួចបន្លំប្តូរសំបកបាវស្ករសរាប់សិបតោន នាំចេញទៅវៀតណាម តាមច្រកសំរោង ខេត្តស្វាយរៀង! (ខេត្តស្វាយរៀង)៖ មានការទម្លាយព័ត៌មានជាបន្តបន្ទាប់មកថា មានសកម្មភាពមិនប្រក្រតីមួយបានកើតឡើង ដោយក្រុមឈ្មួញបាននាំយកទំនិញស្ករសជាច្រើនតោន មកធ្វើការប្តូរសំបកបាវ រួចដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់តាម ច្រកទ្វារសំរោង ស្រុកចន្ទទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ នេះ។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា សកម្មភាពប្តូរសំបកបាវទំនិញនេះ ត្រូវបានគេសង្ស័យថា ជាល្បិចកលបន្លំភ្នែកសមត្ថកិច្ច និងបំប្លែងប្រភពដើមនៃទំនិញ ដើម្បីងាយស្រួលក្នុងការរត់ពន្ធឆ្លងដែនទៅកាន់ប្រទេសជិតខាង ក្នុងរូបភាពខុសច្បាប់។ ជុំវិញករណីសង្ស័យខាងលើនេះ អង្គភាពព័ត៌មានយើងខ្ញុំ…

កម្លាំងគយចល័តសហការបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់ដ៏ធំមួយកន្លែងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង រឹបអូសបានបារីគ្មានពន្ធជាង ៣ ម៉ឺនសុង! 

កម្លាំងគយចល័តសហការបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់ដ៏ធំមួយកន្លែងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង រឹបអូសបានបារីគ្មានពន្ធជាង ៣ ម៉ឺនសុង! ស្វាយរៀង៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្លាំងគយចល័តនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត (អនុប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសទូទាំងប្រទេស) បានសហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបជាក់ស្តែងនៅទីតាំងឃ្លាំងស្តុកបារីគេចពន្ធមួយកន្លែង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង (ចំណុចជាប់ព្រំដែនកម្ពុជា-វៀតណាម)។ នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ មានការចូលរួមសហការយ៉ាងស្អិតរមួតពី៖ កម្លាំងយោធាការពារព្រំដែន ២៣២ ខេត្តស្វាយរៀង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តស្វាយរៀង ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន…