ស្រុកអណ្ដូងមាស) បង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់នៅឃុំញ៉ាង ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសសម្ភារៈជាច្រើន….!!។

ស្រុកអណ្ដូងមាស) បង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់នៅឃុំញ៉ាង ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសសម្ភារៈជាច្រើន….!!។

ខេត្តរតនគិរី៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្ដូងមាស បានចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភូមិតាំងសេ ក្នុងភូមិតាំងសេ (បរខាំ) ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសសម្ភារពាក់ព័ន្ធជាច្រើន។ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ក្រោមការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុកអណ្ដូងមាស និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក។សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡាង ស្រ៊ុន ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិស្រែអំពិល ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ តាមការបញ្ជាក់ ជនសង្ស័យរូបនេះជាអ្នកទទួលទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃ ១៥,០០០ រៀលក្នុងមួយបេ ខណៈមានឈ្មោះ សុខ សាន្ត ជាអ្នកផ្គត់ផ្គង់ថវិកា និងសម្ភារ សម្រាប់ប្រតិបត្តិការខាងលើ។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមាន៖ម៉ា

ស៊ីនកិនរ៉ែ ១គ្រឿង ក្បាលកិនថ្ម ១គ្រឿង ម៉ាស៊ីនបូមទឹក ១គ្រឿង ទុយោបូមទឹក ១ខ្សែ ទុយោបូមដី ១ដើម ប៉ែលជីកដី ៤ដើម ស្មៅជ័រសម្រាប់ចាប់មាស ៤ដុំ ដែកត្បែង ១ដើម ឆាងម៉ាងរែងមាស ២ ។ប

ច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។ប្រភពព័ត៌មានមួយបានឱ្យដឹងបន្ថែមថា ដីដែលក្រុមរែងមាសខុសច្បាប់យកមកកែច្នៃនោះ ត្រូវបានទិញពីប្រជាពលរដ្ឋជនជាតិដើមភាគតិច និងដឹកចេញពីតំបន់ ភ្នំង៉ោក ដែលជនជាតិចារ៉ាយហៅថា «ភ្នំមាស»៕ ដោយនាគមាស

Leave a Reply

Your email address will not be published. Required fields are marked *