ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុ

ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុ

ខេត្តកោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម)។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ ដុំ, ៣៨៥ កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២ គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម (ថ្លឹងទាំងសំបក)។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤១៥ ដុំ មានទម្ងន់ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *