ម្ហូបក៏ទៅឆក់ត្រី ដោះស្រាយម្ហូប ភ្លាតស្នៀតឆក់ខ្លួនស្លាប់ឯង

ព្រោះតែជីវភាពខ្វះខាត ប្រើឧបករណ៍ល្មើសច្បាប់ អត់ម្ហូបក៏ទៅឆក់ត្រី ដោះស្រាយម្ហូប ភ្លាតស្នៀតឆក់ខ្លួនស្លាប់ឯង

ខេត្តស្ទឹងត្រែង: បុរស់វ័យអាយុ៥០ឆ្នាំម្នាក់ ព្រោះតែជីវភាពក្រីក្រ ខ្វះខាតក្រក្សត់ ឡើងពីរធ្វើការហត់ហេវ អត់ម្ហូបក៏ទាញដងឆក់ និងឧបករណ៍ទៅឆក់ត្រី តាមអូរក្បែខ្ទមចំការ។ ក្រែងរួចម្ហូបមួយពេល មិនទាន់បានត្រីផង ភ្លាត់ស្នៀតឆក់ខ្លួនឯង ស្លាប់យ៉ាងអណោចអធ័ម ម្នាក់ឯងគ្មានអ្នកដឹង។ ហេតុការណ៍នេះកើតឡើងនៅ វេលាប្រម៉ាណជាង០១ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

នេះបើតាមការរាបរាប់ ប្រាប់អ្នកសារព័ត៌មាន ទាំងទឹកនេត្រាថា: ជនរងគ្រោះត្រូវជសប្តី មានអាយុ៥០ឆ្នាំ ចំណែកគាត់អាយុ៤៨ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្រុសម្នាក់នៅតូច។ មុនកើតហេតុប្តីគាត់បានមកចំការមុន ក្រោយគាត់មកដល់រោងតាមក្រោយ បាត់ប្តី ហើយក៏បាត់អាគុយដែរ គាត់ចាំបាត់ៗ មិនឃើញមករោងវិញ រហូតមកដល់ម៉ោង ០៣ជាង រសៀល ថ្ងៃខែដដែល គាត់សង្ស័យមានរឿងអ្វីហើយ ក៏ទៅតាមរកក៏ប្រទះឃើញ ប្តីស្លាប់ដួលដេកលើស្មៅបាត់ទៅហើយ។ គាត់បន្តថា: ខណ:នោះគាត់ភិតភ័យយ៉ាងខ្លាំង មិនដឹងធ្វើយ៉ាងមិច ក៏រត់ទៅហៅប្អូន ចំការនៅក្បែនោះឲ្យជួយ នាំយកមកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីពិនិត្យសាកសពប្តីគាត់ ទៅតាមច្បាប់ផងដែរ។

ជុំវិញរឿងនេះលោកនៃ ភ័ណ្ឌ អនុភូមិកំពុងប៉ាង បានឲ្យដឹងថា: ជនរងគ្រោះដែលឆក់ស្លាប់នោះ មានឈ្មោះសុទ្ធ មាន ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធជនរងគ្រោះឈ្មោះជុំ រឹន ភេទស្រី អាយុ៤៨ឆ្នាំ៕ រស់នៅភូមិកំពុងប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នសពត្រូវបាន ធ្វើបុណ្យនៅផ្ទះសព ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។ សូមបញ្ចាក់ថា: លោកមេប៉ុស្តិ៍ រដ្ឋបាលកាំងចាម ស្តីទី មិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីខាងលើនេះ លោកថាមិនបាច់ទេ លោកអប់រំនិងផ្សប់ផ្សាយរហូតទេ ពលរដ្ឋនោះ ពាក់ព័ន្ធប្រើឧបករណ៍ឆក់ខុសច្បាប់និង។ អ្នកសារព័ត៌មានគ្រាន់តែ ចង់បានការបំភ្លឺពីសមត្ថកិច្ចតែប៉ុណ្ណោះ ដើម្បីចូលរួមទប់ស្កាត់ បទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសច្បាប់ខាងលើនេះ។ វាអាចប្រឈបទៅនិងច្បាប់ ជាប់ទោទាន់ជាដើម ជាពិសេសអាចគ្រោះថ្នាក់ ឆក់ស្លាប់ខ្លួនឯង ស្លាប់ចោលប្រពន្ធកូន ជាយ:ថាហេតុ ដូចករណីខាងលើនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *