ពលរដ្ឋ ក្នុង ឃុំហាត់ប៉ក់ ស្រុកវើនសៃ ផ្ទុះការតវ៉ា មិនយល់ព្រមឱ្យក្រុមហ៊ុនចូលបូមយកធនធានធម្មជាតិក្នុងទន្លេសេសាន ស្នើអាជ្ញាធរពិនិត្យភាពស្របច្បាប់.។

ពលរដ្ឋ ក្នុង ឃុំហាត់ប៉ក់ ស្រុកវើនសៃ ផ្ទុះការតវ៉ា មិនយល់ព្រមឱ្យក្រុមហ៊ុនចូលបូមយកធនធានធម្មជាតិក្នុងទន្លេសេសាន ស្នើអាជ្ញាធរពិនិត្យភាពស្របច្បាប់.។

✍ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅភូមិចំនួន ៣ ក្នុងឃុំហាត់ប៉ក់ ស្រុកវើនសៃ រួមមាន ភូមិហាត់ប៉ក់ ភូមិវើនហយ និងភូមិឡាំប៉ាត់ បាននាំគ្នាសម្តែងការមិនយល់ព្រមចំពោះគម្រោងរបស់ក្រុមហ៊ុនមួយ ដែលពួកគាត់អះអាងថា មិនទាន់មានភាពច្បាស់លាស់អំពីនីតិវិធី និងសិទ្ធិធ្វើអាជីវកម្ម ប៉ុន្តែគ្រោងចូលដាក់ម៉ាស៊ីនបូមយកធនធានធម្មជាតិក្នុងទន្លេសេសាននាពេលខាងមុខ។តា

មការលើកឡើងរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់របងស័ង្កសីព័ទ្ធជុំវិញទីតាំងមួយ ដែលមានទំហំប្រមាណ ២០ម៉ែត្រ x ២០ម៉ែត្រ កម្ពស់ជាង ២ម៉ែត្រ ស្ថិតនៅជាប់មាត់ទន្លេសេសាន ក្បែរកោះមួយដែលអ្នកស្រុកហៅថា «កោះរំលើង»។

ពលរដ្ឋរស់នៅតំបន់នោះបានឱ្យដឹងថា តំបន់នេះធ្លាប់មានប្រជាពលរដ្ឋជាច្រើននាំគ្នាទៅរែងរករ៉ែមាស ចាប់តាំងពីចុងឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦ ដោយអ្នកខ្លះអះអាងថា អាចរកបានមាសក្នុងបរិមាណតិចតួច ដែលធ្វើឱ្យតំបន់នេះទាក់ទាញការចាប់អារម្មណ៍ពីអ្នកមានទុនវិនិយោគ។ពលរដ្ឋបន្តថា ទន្លេសេសានគឺជាប្រភពធនធានធម្មជាតិដ៏សំខាន់ សម្រាប់ការនេសាទ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពួកគាត់បារម្ភថា ប្រសិនបើមានការបូមយកធនធានធម្មជាតិ នឹងអាចប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ប្រភពមច្ឆាជាតិ និងជីវភាពរស់នៅរបស់សហគមន៍។

ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ បញ្ជាក់ពីភាពស្របច្បាប់នៃគម្រោង និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញភាពមិនប្រក្រតី។ ពលរដ្ឋបានផ្ដល់បទសម្ភាសន៍ជាបន្តបន្ទាប់ជុំវិញករណីនេះ អង្គភាពសារព័ត៌មាននឹងរង់ចាំការបំភ្លឺពីភាគីក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យមានតុល្យភាព ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។រាយការណ៍ពីឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។ ដោយនាគមាស

Leave a Reply

Your email address will not be published. Required fields are marked *