ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ក្រោមការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបក្នុងករណី ជួញដូរ រក្សាទុក…
Category: ព័ត៌មានជាតិ
ពិធីប្រគល់ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១។
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ទទួល អង្ករ មី…
ករណីឃាតកម្មសង្វេគចិត្តនៅស្រុកព្រៃឈរ កូនប្រុសប្រហារជីវិតឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាម ដោយសារស្រវឹងស្រា និងខឹងឪពុកបណ្ដេញចុះពីលើផ្ទះ
ខេត្តកំពង់ចាម៖ ករណីឃាតកម្មដ៏រន្ធត់ និងគួរឲ្យសង្វេគមួយ បានកើតឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ដោយសារតែកូនប្រុសបង្កើតដែលជាមនុស្សញៀនស្រា បានយកកាំបិតខ្វែវទៅកាប់ឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:៣៥ នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះទៀមរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ លឹម ឡែន ភេទប្រុស អាយុ ៣៥ ឆ្នាំ (គ្មានមុខរបរពិតប្រាកដ) ជាមនុស្សញៀនស្រា…
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា
វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជាមួយនឹងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមការសហការដឹកនាំរបស់…
សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនា (ចាក់នារីម្នាក់ឱ្យរងរបួសធ្ងន់)
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពប្រើប្រាស់អាវុធចាក់ទៅលើនារីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ពេលវេលាកើតហេតុ៖ វេលាម៉ោង ០០:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំងកើតហេតុ៖ ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះ៖ ឈ្មោះ កាន ភេទស្រី អាយុប្រហែល ៣០ ឆ្នាំ ជនសង្ស័យ៖ ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤០…
សម្តេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖
សម្តេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤ ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ ៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌,…
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំប្រតិភូនាំយកអំណោយក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងជួរមុខខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ក្នុងបេសកកម្មចុះជួបសំណេះសំណាលផ្ទាល់ជាមួយកងកម្លាំងវរនគរបាលការពារព្រំដែននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនកងកម្លាំងនគរបាលជួរមុខទាំង៤វរសេនាតូច និងអធិការដ្ឋានក្រុង-ស្រុកជាប់ព្រំដែនទាំង៦ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារបូរណភាពដែនដី។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម…
UNODC និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះសិក្សាស្រាវជ្រាវលើកិច្ចការបង្ក្រាបបទល្មើសនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ក្រុមការងារចម្រុះជាតិ និងអន្តរជាតិ រួមមានតំណាងការិយាល័យ UNODC និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានចុះជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបន្ទាត់ព្រំដែន។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ព្រមទាំងមន្ត្រីជំនាញ អធិការក្រុង-ស្រុក និងមេបញ្ជាការនគរបាលការពារព្រំដែន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ…
ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ង AKP កណ្តាល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តម មីន អោងឡាំង ( Min Aung Hlaing ) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ…
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យ បាន អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បី តាមដាន វឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៦។
