កម្លាំងនគរបាលការពារព្រំដែនគោក ទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

កម្លាំងនគរបាលការពារព្រំដែនគោក ទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ​ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ សហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុក បានចុះទប់ស្កាត់ និងបង្ក្រាបករណីលួចនាំទំនិញខុសច្បាប់ឆ្លងដែនបានទាន់ពេលវេលា។ ​យោងតាមប្រភពពីកងកម្លាំងបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ លី ស៊ាងយ៉ាង មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្តិ៍ ដោយបានចុះទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ដែលឈ្មួញបម្រុងលួចនាំយកឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រង់ចំណុចនិយាមកា TA 14497 01965 ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន…

មន្ត្រីជំនាញចុះបង្ក្រាប សាច់សត្វព្រៃខុសច្បាប់ ចរាចរណ៍លក់អណាធិប្បតេយ្យ

មន្ត្រីជំនាញចុះបង្ក្រាប សាច់សត្វព្រៃខុសច្បាប់ ចរាចរណ៍លក់អណាធិប្បតេយ្យ ខេត្តស្ទឹងត្រែង: មន្ត្រីជំនា ញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ចុះឆែកឆេទប់ស្កាត់បង្ក្រាប ការចរាចរណ៍ជួញដូរ លក់សាច់សត្វព្រៃខុសច្បាប់។ ការប្រតិបត្តិការបង្ក្រាប់សាច់សត្វព្រៃ នេះធ្វើឡើងនៅថ្ងៃទី២៦/០៧/២០២៦ វេលាម៉ោង០៩និង១នាទី ស្ថិតនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង។ នេះបើតាមរបាយការណ៍ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បញ្ចាក់ថា: ក្រុមការងារទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ និងសត្វព្រៃចល័ត សហការ ជាមួយគណៈអាជីវករផ្សារ  បានចុះបង្ក្រាបការសន្និធិសាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង។ 👉ក្នុងរបាយការណ៍បញ្ចាក់ទៀតថា: លទ្ធផលក្រុមការងារដកហូតសាច់សត្វព្រៃបានដូចខាងក្រោម: 1-សាច់សត្វឈ្លូសចំនួន04ដុំទម្ងន់7,8kg 2-សត្វក្តាន់ញែង(ងាប់)01ក្បាលទម្ងន់1,5kg 3-សាច់សត្វជ្រូកព្រៃទម្ងន់3,5kg (សរុទម្ងន់12,8kg)។…

អតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត ចំនួន១២០០នាក់ ទទួលពិនិត្យភ្នែក និងផ្តល់ជូនវែនតាជូន ទៅតាមកម្រឹតលេខ ដោយឥតគិតថ្លៃ

អតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត ចំនួន១២០០នាក់ ទទួលពិនិត្យភ្នែក និងផ្តល់ជូនវែនតាជូន ទៅតាមកម្រឹតលេខ ដោយឥតគិតថ្លៃ ខេត្តស្ទឹងត្រែង: អតីតយុទ្ធជន កងកម្លាំង និងមន្ត្រីរាជការជុំវិញខេត្ត មកពិនិត្យភ្នែក និងទទួលវែនតាដោយឥតគិតថ្លៃ ពីរក្រុមគ្រូពេទ្យភ្នែកកៀនឃ្លាំង ដែលបានចុះមកបំពេញបេសកកម្មវាស់ភ្នែក និងកាត់វ៉ែនតាជូនអតីតយុទ្ធជន កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត ចំនួន១.២០០នាក់ដើម្បីលើកកម្ពស់សុខភាពរាងកាយ ជាពិសេសគឺសុខភាពភ្នែក។ កម្មវិធីនេះដោយមានអញ្ចើញចូលរួមជាគណ:អធិប្បតី ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋមន្ដ្រីអមនាយរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តមសរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្ត លោកស្រីជំទាវអនុប្រធានក្រុមប្រឹក្សាខេត្ត…

គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៦ ក្នុងការប្រគួតប្រជែង

គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៦ ក្នុងការប្រគួតប្រជែង ខេត្តស្ទឹងត្រែងៈ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមានប្រវែង០,៥០០គីឡូម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាសបេតុង ០,១៥មម ដែក១០មម ចន្លោះនៃចងដែកនិមួយៗ ២០០មម ម៉ាកVAS295 សីម៉ុងម៉ាកអ៊ូដ្ឋ ១ប៉ាវ៥០គីឡូក្រាម ក្នុងនោះមានទោលមុខកាត់ ០,៨ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន០៤កន្លែង និងដាក់ស្លាកសញ្ញាគម្រោង ចំនួន០១ ដោយមានតម្លៃបាន់ស្មាន (២៩១,៧០០,០០០ រៀលគត់)។ កម្មវិធីនេះបានរៀបចំដំណើការ ដាក់ឲ្យដេញថ្លៃទៅតាមពេលវេលា…

មុខសញ្ញាជួញដូរ នឹង ដឹកជញ្ជូនគ្រឿងញៀនឆ្លងខេត្តនាំយកមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តធ្វើការបង្រ្កាបបានអាវុធខ្លី និង គ្រឿងញៀនជាច្រើនកញ្ចប់.

មុខសញ្ញាជួញដូរ នឹង ដឹកជញ្ជូនគ្រឿងញៀនឆ្លងខេត្តនាំយកមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តធ្វើការបង្រ្កាបបានអាវុធខ្លី និង គ្រឿងញៀនជាច្រើនកញ្ចប់. .. បន្ទាយមានជ័យ ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី មុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតបានចំនួន៧នាក់ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ ដឹកនាំ និងបញ្ហាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត…

គយចល័តចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធ ២គ្រឿង នាំចូលពីវៀតណាមតាមច្រកបាក់ដៃ  

គយចល័តចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធ ២គ្រឿង នាំចូលពីវៀតណាមតាមច្រកបាក់ដៃ ខេត្តតាកែវ: ​កម្លាំងជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការស្រាវជ្រាវ និងចុះបង្ក្រាបទូកដឹកទំនិញចម្រុះសង្ស័យគេចពន្ធចំនួន ២គ្រឿង ដែលបាននាំចូលពីប្រទេសវៀតណាម តាមច្រកទ្វេភាគីបាក់ដៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។ ​ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ពី លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីរឹតបន្តឹង និងទប់ស្កាត់បទល្មើសរត់គេចពន្ធគ្រប់រូបភាព។ ​ក្រោយទទួលបានតម្រុយព័ត៌មានជាក់លាក់ថា មានសកម្មភាពលួចលាក់ដឹកជញ្ជូនទំនិញដោយមិនបានបំពេញបែបបទគយត្រឹមត្រូវ លោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ-បង្ក្រាបបទល្មើស និងជាប្រធានក្រុមអន្តរាគមន៍ពិសេស បានដឹកនាំកម្លាំងជំនាញសហការយ៉ាងជិតស្និទ្ធជាមួយ៖…

ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ

ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ក្រសួងមហាផ្ទៃ បានសម្រេចស្នើរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រ ផ្លាស់ប្ដូរមុខតំណែងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ គ.ជ.ប.ទ ដោយឯកឧត្តម ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលកាន់មុខតំណែងជាប្រធានលេខាធិការដ្ឋានជំនួសឯកឧត្តម នុត សត្យា ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ពិធីប្រកាសបានប្រារព្ធឡើងនារសៀសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត…

គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៧ ក្នុងការប្រគួតប្រជែង

គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៧ ក្នុងការប្រគួតប្រជែង ខេត្តស្ទឹងត្រែងៈ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមានប្រវែង០,៥១៣គីឡូម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាសបេតុង ០,១៥មម ដែក១០មម ចន្លោះនៃចងដែកនិមួយៗ ២០០មម ម៉ាកVAS295 សីម៉ុងម៉ាកអ៊ូដ្ឋ ១ប៉ាវ៥០គីឡូក្រាម ក្នុងនោះមានទោលមុខកាត់ ០,៨ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន០៤កន្លែង និងដាក់ស្លាកសញ្ញាគម្រោង ចំនួន០១ ដោយមានតម្លៃបាន់ស្មាន (៣០៥,០០០,០០០ រៀលគត់)។ កម្មវិធីនេះបានរៀបចំដំណើការ ឲ្យដេញថ្លៃទៅតាមពេលវេលា…