អតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត ចំនួន១២០០នាក់ ទទួលពិនិត្យភ្នែក និងផ្តល់ជូនវែនតាជូន ទៅតាមកម្រឹតលេខ ដោយឥតគិតថ្លៃ

ខេត្តស្ទឹងត្រែង: អតីតយុទ្ធជន កងកម្លាំង និងមន្ត្រីរាជការជុំវិញខេត្ត មកពិនិត្យភ្នែក និងទទួលវែនតាដោយឥតគិតថ្លៃ ពីរក្រុមគ្រូពេទ្យភ្នែកកៀនឃ្លាំង ដែលបានចុះមកបំពេញបេសកកម្មវាស់ភ្នែក និងកាត់វ៉ែនតាជូនអតីតយុទ្ធជន កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត ចំនួន១.២០០នាក់ដើម្បីលើកកម្ពស់សុខភាពរាងកាយ ជាពិសេសគឺសុខភាពភ្នែក។
កម្មវិធីនេះដោយមានអញ្ចើញចូលរួមជាគណ:អធិប្បតី ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋមន្ដ្រីអមនាយរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តមសរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្ត លោកស្រីជំទាវអនុប្រធានក្រុមប្រឹក្សាខេត្ត លោកវេជ្ជកបណ្ឌិតប៉ាង សាម៉ន នៃមន្ទីពេទ្យភ្នែកកៀនឃ្លាំងភ្នំពេញ រួមនិងថ្នាក់ដឹកនាំអមដំណើផងដែរ។ ទីតាំងភោជនីយដ្ឋានសុខសម្បត្តិថ្មី អាគាB ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន មានប្រសាសន៍ថា នេះជាការផ្តល់សេវាថែទាំសុខភាពភ្នែកជូនដល់អ៊ុំពូមីងបងប្អូនអតីតយុទ្ធជន និវត្តជន និងមន្ត្រីរាជការ ដើម្បីសម្រួលដល់សុខភាពភ្នែក សម្រាប់បម្រើការរស់នៅប្រចាំថ្ងៃ ក្នុងពេលដែលអតីតយុទ្ធជន ទាំងអស់មានវ័យចំណាស់ និងជួបវិបត្តិបញ្ហាភ្នែក។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមគ្រូពេទ្យ ដែលបានមកបំពេញការងារមនុស្សធម៌ ដ៏ឧត្តុង្គបង្ហាញពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងការចុះមកជួយ សម្រួលទុក្ខធុរៈ និងលើកកម្ពស់សុខុមាលភាពភ្នែក ជូនដល់អតីតយុទ្ធជន និវត្តជន និងមន្ត្រីរាជការក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានសម្តែងនូវការកោតសរសើរចំពោះ គុណបំណាច់មិនអាចកាត់ថ្លៃបានរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលកន្លងមកបានចូលរួមចំណែក យ៉ាងធំធេងបំពេញការងារ បម្រើជាតិមាតុភូមិរបស់យើង។ ឯកឧត្តមសរ សុពុត្រា អភិបាលខេត្ត ក៏បានមានប្រសាសន៍ និងគូសបញ្ជាក់ផងដែរថា: សកម្មភាពនេះមិនត្រឹមតែជួយសម្រួល ដល់ទុកលំបាកក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ។ គឺពិតជាបានជួយកាត់បន្ថយការចំណាយរបស់មន្ត្រីរាជការ និងបងប្អូនអតីតយុទ្ធជន។
ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អគុណភាពជីវិត និងបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ ឱ្យកាន់តែប្រសើរឡើងផងដែរ លោកបន្តថា: នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមគ្រូពេទ្យភ្នែកនិងបន្ត ពិនិត្យភ្នែក និងផ្តល់វែនតាភ្នែក ជូនដល់ប្រជាពលរដ្ឋទូទៅ ឥតគិតថ្លៃ ក្នុងខេត្តស្ទឹងត្រែងយើងនេះបន្តទៀត។ សូមបញ្ជាក់ថា: ចុងកម្មវិធីក៏មានចែកជូនលិខិតសសើ របស់រដ្ឋបាលខេត្ត ជូនដល់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យភ្នែក ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃនេះ។ ហេយនេះបើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យបញ្ជាក់ថា: បេសកកម្មមនុស្សធ៌មនេះជាលើកទី៩៨ហើយ ដែលបានធ្វើឡើងសម្រាប់អតីតយុទ្ធជន ក្នុងការជួយសម្រួលភាពលំបាក់ ដោយមិនបាច់ឱ្យចំណាយពេលវេលា ទៅរកសេវាខាងក្រៅ និងមិនចំណាយថវិកាផងដែរ៕
