មុខសញ្ញាជួញដូរ នឹង ដឹកជញ្ជូនគ្រឿងញៀនឆ្លងខេត្តនាំយកមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តធ្វើការបង្រ្កាបបានអាវុធខ្លី និង គ្រឿងញៀនជាច្រើនកញ្ចប់.
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
..
បន្ទាយមានជ័យ ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី មុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតបានចំនួន៧នាក់ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ ដឹកនាំ និងបញ្ហាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់បានចុះបង្រ្កាបបទល្មេីស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពេលសមត្ថកិច្ច ទៅដល់គោលដៅបានឃេីញ នឹងចាប់ឃាត់ខ្លួនជនសង្ស័យកំពុងនៅមុខបន្ទប់ចំនួន០៤នាក់/ស្រី០១នាក់ មានឈ្មោះ៖
១.ឈ្មោះ យុត សូណា ភេទស្រី អាយុ២៥ឆ្នាំ
២.ឈ្មោះ សុខ លាង ភេទប្រុស អាយុ៣៤ឆ្នាំ
៣.ឈ្មោះ ទេព សូនីម ភេទប្រុស អាយុ៤៣ឆ្នាំ
៤.ឈ្មោះ សៀវ សុឃីម ភេទប្រុស អាយុ៣១ឆ្នាំ
បន្ទាប់មកសមត្ថកិច្ចចូលត្រួតពិនិត្យ ដល់ខាងក្នុងបន្ទប់ ឃេីញមានជនសង្ស័យចំនួន៣នាក់ទៀតកំពុងធ្វេីសកម្មភាពរៀបចំ ច្រក នឹងវេចខ្ចប់ថ្នាំញៀន បន្ទាប់មកសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនទាំង០៣នាក់បន្ថែមទៀត៖
១. ឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ
២. ឈ្មោះ ម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ
៣. ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ ហេីយចាប់យកវត្ថុតាងមាន1.ម្សៅក្រាម ស ថ្លាចំនួន០១ថង់ ។
2.ថ្នាំគ្រាប់ចំរុះពណ៌(អ៊ិចស្តាស៊ី) ចំនួន០៣ថង់ (ក្នុងនោះមានពណ៌បៃតង០២ថង់, ក្រហម០១ថង់)
3.ម្សៅម៉ត់ ចំនួន០៧ថង់(ពណ៌ស ០២ថង់, ពណ៌លឿង៥ថង់
4.បារីអេឡិចត្រូនិចចំនួន០៦ដើម, ក្បាល ផតខេ ចំនួន១០គ្រាប់
5 ថ្នាំកញ្ចប់ ចំរុះពណ៌ (ថ្នាំសប្បាយ) ៦៩កញ្ចប់
6.កាំភ្លើងខ្លី ចំនួន០២ដើម, មានបង់២ដើម, គ្រាប់១៥ប្រអប់,
7.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន
8.ម៉ាស៊ីន អ៊ុតមាត់ថង់ នឹងវៃលេខកូដ ចំនួន០១, ជញ្ជីងចំនួន០១,
9.ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
10. រថយន្តចំនួន០១គ្រឿង
កម្លាំងយើងបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ រកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ចំនួន០២នាក់ ៖
១.ឈ្មោះម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ
២. ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

..