មន្ត្រីជំនាញចុះបង្ក្រាប សាច់សត្វព្រៃខុសច្បាប់ ចរាចរណ៍លក់អណាធិប្បតេយ្យ
ខេត្តស្ទឹងត្រែង: មន្ត្រីជំនា
![]()
![]()
![]()
ញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ចុះឆែកឆេទប់ស្កាត់បង្ក្រាប ការចរាចរណ៍ជួញដូរ លក់សាច់សត្វព្រៃខុសច្បាប់។ ការប្រតិបត្តិការបង្ក្រាប់សាច់សត្វព្រៃ នេះធ្វើឡើងនៅថ្ងៃទី២៦/០៧/២០២៦ វេលាម៉ោង០៩និង១នាទី ស្ថិតនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង។
នេះបើតាមរបាយការណ៍ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បញ្ចាក់ថា: ក្រុមការងារទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ និងសត្វព្រៃចល័ត សហការ ជាមួយគណៈអាជីវករផ្សារ បានចុះបង្ក្រាបការសន្និធិសាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង។
👉ក្នុងរបាយការណ៍បញ្ចាក់ទៀតថា: លទ្ធផលក្រុមការងារដកហូតសាច់សត្វព្រៃបានដូចខាងក្រោម:
1-សាច់សត្វឈ្លូសចំនួន04ដុំទម្ងន់7,8kg
2-សត្វក្តាន់ញែង(ងាប់)01ក្បាលទម្ងន់1,5kg
3-សាច់សត្វជ្រូកព្រៃទម្ងន់3,5kg (សរុទម្ងន់12,8kg)។ ក្រោយការបង្ក្រាបរួច មន្ត្រីជំនាញ បានយកវត្ថុតាងទាំងនោះ មកខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីដុតកម្ទេចចោលផងដែរ។
ក្នុងនោះផងដែរមន្ត្រីជំនាញ ក៏បានអំពាវវនាវដល់បងប្អូន ប្រជាពលរដ្ឋផងដែរថា: សូមចូលរួមអភិរក្ស ការពារធនធានធម្មជាតិ ជាពិសេសសត្វព្រៃជាសត្វដ៏កម្រ ដែលជិតផុតពូជន៍ ដើម្បីឲ្យគង់វង្ស សូមបងប្អូន បញ្ឈប់ការបបាញ់ ដាក់អន្ទាក់ ជាបន្ទាន់ជៀសវាងប្រឈមនិងផ្លូវច្បាប់។