គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៧ ក្នុងការប្រគួតប្រជែង

គម្រោងដេញថ្លៃ សាងសងផ្លូវបេតុងអាមេ ត្រូវបានក្រុមហ៊ុនដេញក្នុងតម្លៃទាបជាង អ្នកឈ្នះក្នុងគម្រោងដេញថ្លៃ ដែលមានស្រោមសំបុត្រ ចំនួន៧ ក្នុងការប្រគួតប្រជែង

ខេត្តស្ទឹងត្រែងៈ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមានប្រវែង០,៥១៣គីឡូម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាសបេតុង ០,១៥មម ដែក១០មម ចន្លោះនៃចងដែកនិមួយៗ ២០០មម ម៉ាកVAS295 សីម៉ុងម៉ាកអ៊ូដ្ឋ ១ប៉ាវ៥០គីឡូក្រាម ក្នុងនោះមានទោលមុខកាត់ ០,៨ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន០៤កន្លែង និងដាក់ស្លាកសញ្ញាគម្រោង ចំនួន០១ ដោយមានតម្លៃបាន់ស្មាន (៣០៥,០០០,០០០ រៀលគត់)។
កម្មវិធីនេះបានរៀបចំដំណើការ ឲ្យដេញថ្លៃទៅតាមពេលវេលា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាឃុំសៀមបូក ដោយមានតំណាងក្រុមហ៊ុនចំនួន៧ ដាក់ដេញថ្លៃ ប្រគូតប្រជែង អ្នកឈ្នះដោយមានតម្លៃទាប ដើម្បីបន្តអនុវត្តសាងសង់ផ្លូវបន្ត ក្រោយបញ្ចប់ការដេញថ្លៃ រយៈពេល៤៥ថ្ងៃ ទៅតាមច្បាប់បទដ្ឋាន គតិយុធ្ធ និងដាក់សំណើរសាងសង់ផ្លូវ នៅសាលាឃុំដែលក្រុមហ៊ុនដេញបាន យកទៅអនុវត្តសាងសងផ្លូវបន្ត។

ជាក់ស្តែងយើងឃើញហើយថាៈ គម្រោងការដាក់ដេញថ្លៃផ្លូវ អភិវឌ្ឍន៍ភូមិឃុំសង្កាត់ ទៅតាមពេលវេលាថ្ងៃខែកំណត់ របស់ក្រសួងមហាផ្ទៃ ដែលចំណាយប្រាក់សឹបរាប់លានរៀល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ស្របពេលប្រទេសជាតិយើងមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។ បង្កើតឲ្យមានក្រុមហ៊ុនជាច្រើន ចូលរួមប្រគួតប្រជែង លក្ខណៈយុត្តិធម៌ ដើម្បីទទួលយកក្នុងការ សាងសងផ្លូវក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ផ្លូវតែផ្ទុយទៅវិញ មានក្រុមហ៊ុនមួយចំនួន។ មានចរឹកនិងកាយវិការ មិនសមរម្យ ក្នុងពេលគម្រោងឃុំសង្កាត់ ដាក់ឲ្យដំណើការដេញថ្លៃម្តងៗ មានភាពរញ៉េរញ៉ៃ ដូចជាគ្មានសណ្តាប់ធ្នាប់។

ក្នុងនាមខ្កួនជាប្រធាន ឬតំណាងឲ្យក្រុមហ៊ុននិមួយៗ ដែលចុះបញ្ចីនៅក្រសួងមហាផ្ទៃ ទទួលស្គាល់ត្រឹមត្រូវ។ ជាក់ស្តែងគេសង្គេតឃើញថាៈ មុនការដាក់ដេញថ្លៃ អ្នកដំណាងឲ្យក្រុមហ៊ុននិមួយៗ បែជាដើខ្សឹមខ្សៀវគ្នា ដូចមានការរៀបចំទុកឲ្យអ្នកឈ្នះ ដើម្បីបានលុយទឹកតែចែកគ្នាមែនឬ ពេលរៀបត្រូវ អាចមានស្រោមសំបុត្រច្រើន ដែលគេហៅថាៈ (រៀបចំគម្រោងប្លន់) តែរៀបបើមិនត្រូវ គម្រោងដេញថ្លៃ ព្រោះតែប្រយោជន៍នោះ គេហៅថាៈ គម្រោងដេញថ្លៃនេះ (ត្រូវបានបែក) ឬក៏គម្រោងនេះត្រូវបានឆា ឬបរាជ័យក្នុងការដេញថ្លៃថ្ងៃនេះ ដល់ពេលម៉ោងកំណត់ គ្មានអ្នកដាក់ស្រោមសំបុត្រ ឬមានតែមួយនោះ ឃុំសង្កាត់ ដែលជាម្ចាស់គម្រោង ប្រកាសរំសាយ ត្រូវបានលើកទៅថ្ងៃក្រោយវិញ។

ជាក់ស្តែងដូចក្នុងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានអ្នកតំណាងក្រុមហ៊ុន ចំនួន៧ អ្នកឈ្នះបានទៅលើអ្នកដេញបាន ឈ្មោះមន សុលី ឈ្មោះក្រុមហ៊ុនកែគឹមលាន ឯ ក ក្នុងតម្លៃទាបជាងគេ (២០២,៦៧៥,០០០រៀលគត់) ក្នុងតម្លៃបាន់ស្មានៈ (៣០៥,០០០,០០០រៀលគត់)។ ក្នុងនោះក៏មានអ្នកតំណាងក្រុមហ៊ុនជាច្រើន មិនក្រោយ២០នាក់ឡើងលើទៅនោះទេ! ឃើញមានដៃកាន់ស្រោមមក តែមិនដាក់តើមកធ្វើអ្វីបើមកមិនដាក់ក្នុងប្រអប់សំបុត្រ។ បែជាដើខ្សឹមដាក់ត្រជៀកគ្នា ឲ្យដឹងអំពីតម្លៃមុនថា ត្រូវឲ្យអ្នកណាឈ្នះ អ្នកនោះត្រូវតែឈ្នះ ហើយកំភ្លេចចែកលុយថ្លៃទឹកតែ។ ដែលខំធ្វើដំណើរ មកចូលពីរចម្លាយ អ្នកខ្លះបាញ់លុយចូលកុងចែកគ្នា មុនពេលប្រគួតប្រជែងក៏មាន ឯណាទៅយុត្តិធម៌ បានត្រឹមមកសំដែងយកថវិការជាតិ បានមកពីរាស្ត្រ បែជាក្រុមហ៊ុនទាំងនេះ យកថវិការនោះ មកចែកគ្នាចាយ។ ដល់សាងសង់ផ្លូវវិញគ្មានគុណភាព ព្រោះអស់លុយខ្វះថវិការចាប់ផ្តើមលួច និងកឹបគេងសម្ភារ:គ្រប់មុខ សូម្បីតែខ្សាច់ស៉ីម៉ង់ក៏លួចទៀត បូករួមទាំងបច្ចេកទេស និងគ្មានការទំនួលខុសត្រូវ។

ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍ ចំពោះក្រុមហ៊ុនដែលដេញថ្លៃ បានក្នុងគម្រោងដេញថ្លៃសាងសង់ផ្លូវនិមួយៗ ស្នើសុំយកចិត្តទុកដាក់ សូមឲ្យអនុវត្តទៅតាមស្តង់បច្ចេកទេស ច្បាប់បទដ្ឋានគតិយុត្ត ដែលមាននៅក្នុងគម្រោងដែលមានស្រាប់។ បើពុំដូច្នេះទេ សូមស្នើសុំដល់ឃុំ សង្កាត់ ដែលជាម្ចាស់គម្រោង មេត្តាពិនិត្យលក្ខណ:សម្បត្តិ លើបុគ្គល់ដែលប្រធានក្រុមហ៊ុន និមួយៗដែលដេញបាន ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ផ្លូវ ព្រោះថវិការទាំងនេះ ជាថវិការជាតិ បានមកពីររាស្ត។ បើពុដូច្នេះទេ គម្រោងដែលបាន និងថវិការដែលសល់ ពីការដេញបាននោះ តើទៅណា? ឬក៏លុយសល់ពីរការដេញគម្រោង ចែកគ្នាថ្លៃទឹកតែ៕ សូម្បីតែអ្នកសារព័ត៌មាន មួយចំនួន ក៏គម្រោងនេះដែរ ព្រោះបានកម្រៃពីរការដេញថ្លៃគម្រោង ឃុំសង្កាត់នេះដែរ មិនបានគិតថាតើតួរនាទីពួកគាត់ជាអ្វី។ ដោយមិនបានឆ្លុះបញ្ចាំង ការពិត ក្នុងដំណើរការដេញថ្លៃគម្រោងផ្លូវនេះឡើយ ទើបធ្វើឲ្យផ្លូវខ្លះសាងសង់រួច លាងដៃមិនទាន់គ្រប់៦ខែផង ធ្វើឲ្យផ្លូវនោះប្រះស្រាំបណ្តើរៗអស់ទៅហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *