Skip to content
- ខេត្តរតនគិរី:លំផាត់ ល្បាំង១) ដីចំណីអូរធម្មជាតិមួយកន្លែងត្រូវបានអ្នកមានលុយចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធ ។

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ឋិតនៅក្នុងភូមិកំផ្លិញលើឃុំល្បាំង១ស្រុកលំផាត់មានករណីចាក់អាច៍ដីបំពេញយកចំណីអូរធម្មជាតិ។ ក្រោយអ្នកសារព័ត៌មានបានប្រទះឃើញសកម្មភាពខាងលើ ក៍បានរាយការណ៍ទៅអាជ្ញាធរឃុំ – ស្រុក ខណៈពេលនោះឃើញមានវត្តមានលោកមេឃុំ មន្រ្តីឃុំ លោកមេប៉ុស្ដីរដ្ឋបាលឃុំល្បាំង១រួមទាំងមន្រ្តីប៉ុស្ដីបានចុះមកពិនិត្យដល់ទីតាំងដែលធ្វើសកម្មភាព ក្រោយពីចុះទៅពិនិត្យទីតាំងធ្វើសកម្មភាពបានមួយដង្ហើមចង្រិចលោកក៍ដឹកនាំកម្លាំងរដ្ឋបាលឃុំត្រឡប់ទៅវិញឃើញហេតុការណ៍ដូចនោះក្រុមអ្នកសារព័ត៌មានយើងបានសុំធ្វើបទសម្ភាសជាមួយលោកមេឃុំ ថាតើការចាក់ដីបំពេញលើចំណីអូរធម្មជាតិបែបនេះខុសច្បាប់ដែរឬទេ? លោកតបថាការចាក់ដីរបៀបនេះវាមិនខុសនោះទេតែអ្វីដែលម្ចាស់ដីខាងលើធ្វើខុសនោះគឺមិនបានប្រាប់អាជ្ញាធរពីសកម្មភាពរបស់ខ្លួន។ ទាក់ទិនការងារនេះលោកមេឃុំបន្តថាបើខាងសារព័ត៌មានចុះផ្សាយក៍ផ្សាយទៅតែបើតាមលោកមើលថាវាមិនខុសទេ បើកាសែតចុះផ្សាយម្ចាស់ដីនិងតវ៉ា ក្នុងករណីនេះអ្នកសារព័ត៌មានបានស្នើសការបំភ្លឺពីលោកអភិបាលស្រុកលំផាត់ តាមប្រព័ន្ធ តេឡេក្រាម លោកតបថាចអោយមន្រ្តីជំនាញរបស់រដ្ឋបាលស្រុកចុះទៅមើលជាក់ស្ដែង តែរហូតមកដល់ថ្ងៃទី២៦នេះមិនឃើញមានការបញ្ជាក់ពីមន្រ្តីជំនាញរបស់រដ្ឋបាលស្រុកថាការចាក់ដីបំពញយកចំណីអូរធម្មជាតិដូចនេះថាខុសឬមិនខុសនៅឡើយទេ។ គួរបញ្ជាក់ថាបើតាមប្រសាសន៍របស់លោកមេឃុំនិងឯកសារបញ្ជាក់ប្រវត្តិដីថាម្ចាស់ទីតាំងដីខាងលើនោះមានឈ្មោះថា លោកស្រី ឌឹម ស្រីពៅ ដែលបានកាន់កាប់ចាំពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៦ ។ ឯកសារបញ្ជាក់ប្រវត្តិដីនេះចេញដោយអាជ្ញាធរឃុំតាអង ស្រុកកូនមុំ។ ដោយនាគមាស