អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តប.ជ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានប្រុសស្រីចំនួន 4 នាក់…
តុខេត្តបន្ទាយមានជ័យ: នៅថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៥៣នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់បានជនសង្ស័យ ចំនួន០២នាក់ ៖
១.ឈ្មោះ ផន សំហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ
២.ឈ្មោះ គៀប ឡៃសេង ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ ឆ្នាំ ដកហូតបានវត្ថុតាងក្បាលផតខេ (POD K)ចំនួន ០៥កញ្ចប់វេចខ្ចប់រួច និងទូរសព្ទដៃចំនួន០១គ្រឿង។ ផ្អែកតាមចម្លើយសហការយើងឈានទៅការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ៖ ១, ឈ្មោះ POMARIO ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
២. ឈ្មោះ ឆាយ សិលា អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ។
☆ វត្ថុតាងដកហូតរួមមានៈ
១, ទូរសព្ទចំនួន០១គ្រឿង
២, ក្បាលផតខេ (POD K) ដែលវេចខ្ចប់រួចចំនួន១៥កញ្ចប់
៣,ក្បាលផតខេ (POD K)មិនទាន់វេចខ្ចប់គ្មានទឹកចំនួន ១៥ក្បាល
៤,ម៉ាស៊ីនផតខេ (POD K) ចំនួន ០២ដើម
៥,និងសំបកថង់សម្រាប់វេចខ្ចប់មួយចំនួន
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
