ខេត្តកោះកុង
ក្ដៅគគោក៖ ធ្លាយទីតាំងសាង «កូនក្រែងឈាម» ខុសច្បាប់ឆ្លងដែនទៅវៀតណាម នៅការ៉ាសប្រេងផ្លូវបំបែកផ្លូវជាតិលេខ៤ ខេត្តកោះកុង! ឡានមេខ្លោងប្តូរផ្លាកលេខខេមរភូមិន្ទ មកពាក់ផ្លាក 2AY-9911
កោះកុង៖ ធនធានវារីសត្វសមុទ្រខ្មែរកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ! ប្រជានេសាទបានរាយការណ៍ថា មុខសញ្ញាជួញដូរខុសច្បាប់ធំៗ កំពុងធ្វើសកម្មភាពលួចទិញ និងដឹកជញ្ជូន «កូនក្រែងឈាម» យ៉ាងសកម្មជារៀងរាល់យប់ ពីតំបន់ហាមឃាត់ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីនាំចេញទៅលក់ន![]()
![]()
![]()
![]()
![]()
ប្រទេសវៀតណាម។ទីតាំងសាងទំនិញ៖ នៅក្នុង ការ៉ាសប្រេងសូគីម៉ិច ផ្លូវបំបែកផ្លូវជាតិលេខ៤ (ផ្ទេរទំនិញកណ្តាលថ្ងៃត្រង់)។
មេខ្លោងដឹកជញ្ជូន៖ ឈ្មោះហៅក្រៅ «បាវ» (រងការចោទថាទិញកូនក្រែងពីមន្ត្រីសាលាឃុំជីខលើម្នាក់) និងបក្សពួកម្នាក់ទៀតឈ្មោះ «ខៀម» នៅភូមិស្រែថ្មី ឃុំថ្មស។
មធ្យោបាយធ្វើសកម្មភាព៖ ឡានដឹករបស់ឈ្មោះ បាវ ពីមុនពាក់ផ្លាកលេខខេមរភូមិន្ទ 2.5635 ឥឡូវប្តូរមកពាក់ផ្លាកលេខធម្មតាវិញ គឺលេខ 2AY-9911 (ទើបតែធ្វើសកម្មភាពសាងទំនិញកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ)។
តម្លៃបំផ្លាញសេដ្ឋកិច្ច៖ លួចអូសពេលយប់នៅតំបន់ទឹកជម្រៅរាក់ដែលជាកន្លែងបន្តពូជ ក្នុងមួយគីឡូមានកូនក្រែងប្រមាណ ៣៣,០០០ ក្បាល ទិញចូលតម្លៃ ២៨,០០០ រៀល យកទៅលក់នៅវៀតណាមបានតម្លៃរហូតដល់ ៤៥,០០០ រៀល។
មហាជន និងអ្នកសារព័ត៌មានកំពុងដាក់សំណួរថា៖ «បទល្មើសកើតឡើងជាក់ស្តែងនឹងភ្នែក បើទោះជាស្ថិតនៅតំបន់ព្រំប្រទល់ដែនសមត្ថកិច្ចជាប់គ្នាក៏ដោយ តើសមត្ថកិច្ចមានសិទ្ធិចាប់ដែរទេ?»តាមក្រមនីតិវិធីព្រហ្មទណ្ឌ ឱ្យតែជា «បទល្មើសជាក់ស្តែង» មន្ត្រីនគរបាលយុត្តិធម៌ ឬមន្ត្រីជំនាញជលផល មានសិទ្ធិ និងមានកាតព្វកិច្ចត្រូវតែបង្ក្រាប និងឃាត់ខ្លួនជនល្មើសភ្លាមៗ ដោយមិនបាច់រង់ចាំដីកាឡើយ! ប្រជាពលរដ្ឋសូមគោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកប្រធានរដ្ឋបាលជលផល ក៏ដូចជា លោកជំទាវអភិបាលខេត្តកោះកុង និង ខណ្ឌរដ្ឋបាលជលផលខេត្ត មេត្តាបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាឡានផ្លាកលេខ 2AY-9911 នេះជាបន្ទាន់ ដើម្បីកុំឱ្យធនធានធម្មជាតិត្រូវវិនាសហិនហោចបន្តទៀត៕
#អ្នកប្រម៉ាញ់ជាយដែន ។

ប្រទេសវៀតណាម។ទីតាំងសាងទំនិញ៖ នៅក្នុង ការ៉ាសប្រេងសូគីម៉ិច ផ្លូវបំបែកផ្លូវជាតិលេខ៤ (ផ្ទេរទំនិញកណ្តាលថ្ងៃត្រង់)។