មន្ត្រីឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្ត បានសហការកម្លាំងមន្ត្រីជំនាញអាជ្ញាធរ ចុះបង្ក្រាបទីតាំងសិប្បកម្ម កែឆ្នៃឈើខុសច្បាប់ធំជាច្រើនកន្លែង
![]()
![]()
![]()
![]()
![]()
![]()
![]()
ខេត្តព្រះវិហារ: មន្ត្រីជំនាញឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្ត ប្រតិបត្តិការបង្រ្កាប ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន- ព្រហ្មទេពចំនួន ១៤ នាក់ សុំគោលការណ៍អនុញ្ញាតឯកឧត្តមព្រះរាជអជ្ញា ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ មន្ត្រីឧទ្យានុរក្សបានចុះបង្រ្កាបចំនួន៤ ទីតាំង ១ទីតាំងមានសកម្មភាព ៣ទីតាំងទៀត មិនមានសក្មភាពព ៤ទីតាំង ជាក់ស្តែងសកម្មភាពបទល្មើសមានតែ០១ទីតាំងទេ។ ចំណែក០៣ទីតាំងទៀតមិនមានសកម្មភាពបទល្មើសអ្វីទេ បានដកហូតឈើអារចម្រុះជ្រៀករួច ចំនួន ១,៤៦៤ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណបួនរយហុកសិបបួន)។ និងប្រភេទឈើដើមច្រម៉ាស មូលប្រវែង ២ម៉ែត្រ មានមុខកាត់ពី ១០សម-១៥សម ចំនួន ២៤ដុំ គោយន្តកន្ត្រៃចំនួន ០២គ្រឿង ម៉ាស៊ីនជ្រៀកឈើ ចំនួន ០១គ្រឿង ,កង់យោងអូសផ្លែជ្រៀក ចំនួន ០១ ,ជើងម៉ែត្រតាប ចំនួន ០១ ។ ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។
មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ។
ជុំវិញរឿងនេះដែរក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមថ្លែងអំណរគុណ លើកទឹកចិត្តចំពោះសាធារណជន ដែលបានសហការរាយការណ៍ ផ្តល់ព័ត៌មានជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ទាន់ពេលវេលា ស្របតាមច្បាប់។

