ចាញ់ល្បិចស្វាលួចស៉ីបាយ លាបមាត់ពពែ ធ្វើឲ្យម្ចាស់គោយន្តខកចិត្ត ស្អឹតទ្រូងឈឺចាប់ជាខ្លាំង នៅសុខៗបាត់គោយន្តកន្ទ្រៃ ពីរផ្ទះមន្ត្រីបរិស្ថាន ថាខ្ចីដឹកឈើសិន ស្រាប់តែប្រែកាយ ក្លាយជាបទល្មើសទៅវិញ

ខេត្តស្ទឹងត្រែងៈ រឿងរ៉ាវក្នុងលោកមិនដូចការគិត របស់មនុស្សសុច្ចរឹតយើងឡើយ ម្ចាស់គោយន្តកន្ទ្រៃទុក្ខគោយន្ត នៅផ្ទះសុខៗស្រាប់តែ មានមន្ត្រីបរិស្ថានមានគ្នា៣នាក់ ដឹកនាំដោយលោកហោ ប៉េងលី គ្រប់គ្រង៣ស្នាក់ការ គបាលប៉ុស្តិ៍អន្លុងភេ ម្នាក់ឈ្មោះជា រិទ្ធី លោកអនុភូមិទាល់ ម្នាក់ឈ្មោះសឹម វិត ជាសាក្សី ចំណែកលោកអ៊ុក ម៉ៅ (ហៅប្រាជ្ញ) ជាអ្នករាយការណ៍ ប្តឹងនិងនាំមន្ត្រីបរិស្ថាន ចុះមកចង្អល់យកគោយន្តកន្ទ្រៃ ចេញពីរផ្ទះអ្នកភូមិ ដោយចោទថា នេះហើយជាគោយន្តដឹកឈើ។ ក្រោយការជជែកវ៉ែកញ៉ែក ដាច់អហង្គាពីម្ចាស់គោយន្តកន្ទ្រៃ បានអះអាងថា: គោយន្តខ្លួនទុកនៅផ្ទះយូហើយ ហើយវាខូចទៀត មិនបានទៅណាឡើយ។ ទើបមន្ត្រីទាំងនោះ រៀបគម្រោងប្រើល្បិច តាមលោកអ៊ុក ម៉ៅ បញ្ចាថា ខ្ចីដឹកឈើសិន ទើបម្ចាស់គោយន្តកន្ទ្រៃឲ្យទាំងខូចទៅ។
ដោយសំអាងថា: មានលោកអនុភូមិទាល់ ឈ្មោះសឹម វិត ជាសាក្សីហើយធានាចំពោះមុខសមត្ថកិច្ច ដឹងហើយថា ជាគោយន្តនៅផ្ទះ។ ទើបម្ចាស់គោយន្តព្រមឲ្យ ហើយទៅរកអ្នកជិតខាង ឲ្យជួយជួសជល់ឆេះ ទើបបានដឹកឈើនោះចេញទៅបាន ចុងក្រោយក្លាយជា គោយន្តដឹកបទល្មើសទៅវិញ។ ធ្វើឲ្យម្ចាស់គោយន្តកន្ទ្រៃខាងលើ ហួសចិត្តរកថ្លែងមិនបាន ព្រោះចាញ់ល្បិចមន្ត្រីបរិស្ថាន ស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ រំដេងចំការលើ ប្រើល្បិចស្វា លួចស៉ីបាយ រួចលាបមាត់ពពែ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង៨,៣០នាទីយប់ ស្ថិតក្នុងចំណុចក្របីមួយ ភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោកស្រេង ជាហេង ប្រធានមន្ទីបរិស្ថានខេត្ត លោកថាបានទទួលព័ត៌មានដែរ តែលោកអត់ច្បាស់ទេ ព្រោះលោកនៅជាប់បេសកកម្ម ខេត្តរតនៈគីរី លោកថាឲ្យសួរទៅលោកទូច វិចិត្រ នៅទីនោះលោកទទួលរឿងនិង។ ចំណែកលោកទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ លោកថាៈរឿងនេះមិនអីទេ ពាក់ព័ន្ធជាមួយនឹងលោកអ៊ុក ម៉ៅ (ហៅប្រាជ្ញ) រាយការណ៍មកថា គោយន្តនិងហើយជាអ្នកដឹកឈើ យកលាក់ទុករួចរត់គេចខ្លួន។ លោកបានបញ្ចាក់ថាៈ បើគោយន្តកន្រ្ទៃខាងលើ មិនបានប្រព្រឹត្តិបទល្មើស ដូចលោកអ៊ុក ម៉ៅ រាយការណ៍នោះ លោកថា ឲ្យពួកគាត់ធ្វើលិខិត អន្តរាគមនបញ្ចាក់ពីរភូមិឃុំ មកដាក់មន្ទីមក មិនអីទេ។ នេះបើតាមការលើកឡើងរបស់ ក្រុមគ្រួសារឈ្មោះជាង រតនា ជាម្ចាស់គោយន្តកន្ត្រៃខាងលើថា គោយន្តខ្លួនទុកនៅផ្ទះមួយរយ:ហើយ មិនបានទៅណាទេ ហើយវាខូចទៀត។
ដូចក្នុងលិខិតអន្តរាគមន ដែលលោកមេភូមិទាល់ និងលោកមេឃុំអន្លង់ភេ បានបញ្ចាក់ហើយថា: ដោយមានលោកស៉ឹម វិត អនុភូមិទាល់ជាសាក្សី និងប្រជាពលរដ្ឋនៅទីនោះ ធ្វើជាសាក្សីផងដែរ។ ក្នុងលិខិតអន្តរាគមននោះទៀតសោធ លោកមេឃុំបញ្ចាក់ថា អានមកស៉ើមសួរបាន ប្រជាពលរដ្ឋ នៅក្នុងភូមិទាន់នេះបាន តើគោយន្តនេះ បានដឹកឈើដូចការចោទខាងលើនេះដែរទេ។ លោកបន្តថា: លទ្ធផលចុងក្រោយស្រាប់តែ ចេញសេចក្តីបំភ្លឺ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ចេញដោយលោកទូច វិចិត្ត នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ចោទថាគោយន្តលោកជាអ្នកដឹកបទល្មើល ទៅវិញ។ សេចក្តីបំភ្លឺនេះ លោកថាចេញតាមលោកអ៊ុក ម៉ៅ (ហៅប្រាជ្ញ) ថាតាមដានរហូត ហើយចេះតែចោទប្រកាន់ តាមតែលោកអ៊ុក ម៉ៅ ថាគោយន្តរបស់គាត់ ប្រលាក់ភួកតាមកង់ទៅវិញ ទាំងគោយន្តគាត់នៅផ្ទះមិនបានចេញទៅណាផងនោះ។
លោកស្រីបន្តថា នេះឬមន្ត្រីស្អាតស្អំ ការពារផលប្រយោជន៍រាស្ត្រ ដែលជួយការលំបាក ទីទាល់ក្ររស់អាស្រ័យដោយ គោយន្តប្រកបរបធ្វើចំការ អាស្រ័យផល ឥលូវសង្ឃឹមអីទៀត បើមន្ត្រីយកកន្ទេលធំបន្លំដេកដូច្នេះ។ នៅសុខៗបែជាចោទប្រកាន់មួលបង្កាច់ ដែលគោយន្តគាត់មិនបានប្រព្រឹត្តិបទល្មើស បែជាមន្ត្រីជំនាញទាំងនេះ ធ្វើរបាយការណ៍បំភ្លៃកាពិត ចោទប្រកាន់ ដាក់បន្ទុក ព្រោះតែគំនុំខឹងគ្រោត រវាងលោកអ៊ុក ម៉ៅ ជាមួយពលរដ្ឋសឹងតែ ទូរទាំងភូមិស្រុកទៅហើយ សូម្បីតែលោកមេភូមិ និងលោកមេឃុំ ក៏លោកអ៊ុក ម៉ៅ ក៏មិនលើកលែងដែរ។
