កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ

កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ

ខេត្តមណ្ឌលគិរី÷ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦ មានការរាយការណ៍ពីសកម្មភាពអារជ្រៀកឈើយ៉ាងសកម្ម នៅតំបន់ភូមិអបួនលើ ឃុំអបួន និងឃុំស្រែសង្គម ស្រុកកោះញែក ដោយលើកឡើងពីរោងសិប្បកម្មជាច្រេីន
កន្លែងកំពុងធ្វេីសកម្មភាពអារជ្រៀកឈេីជារាងរាល់ថ្ងៃ។ អាជ្ញាធរស្រុកអះអាងថា វាជាសមត្ថកិច្ចរបស់ជំនាញរដ្ឋបាលព្រៃឈើ? មេព្រៃជាអ្នកអនុញ្ញាតឲ្យមានសិប្បកម្មទាំងនោះ

តេីឈើដែលកំពុងអារជ្រៀករាល់ថ្ងៃនោះ មកពីណា? មានលិខិតអនុញ្ញាតឬអត់? ប្រភពឈើត្រឹមត្រូវតាម ច្បាប់ឬទេ?នេះគឺជាបញ្ហាដែលកំពុងចោទ។ ឈើទាំង នោះប្រាកដណាស់គឺដឹកចេញពីតំបន់ក្បែរៗសិប្បកម្មនៅក្នុងស្រុកកោះញែកនោះផ្ទាល់តែម្ដង។ អាចជាឈើដែលដឹកចេញពីតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពកនោះតែម្ដងក៏ថាបាន។

ដូច្នេះ ស្នេីរសូមរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង និងបង្ហាញលទ្ធផលឱ្យសាធារណជនបានដឹងផងទាន!

ព្រៃឈើមិនមែនជាឃ្លាំងឈើរបស់អ្នកណាម្នាក់ទេបើខុសច្បាប់ ត្រូវបង្ក្រាបបើត្រឹមត្រូវ ត្រូវបង្ហាញភស្តុតាង។ កុំឱ្យភាពស្ងៀមស្ងាត់ ក្លាយជាចម្លើយ។

ជាមួយគ្នានេះ ក៏សូមជូនដំណឹងដល់សមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកកោះញែក មេត្តាជួយពិនិត្យមើលរោងសិប្បកម្មស្ថិតនៅភូមិអបួនលើ,ឃុំអបួន និងឃុំស្រែសង្គម
១.ដានី និងបងសឹង ,
២.ជាងណាក់ ,
៣.អាខៃ ,
៤ អាហុង ,
៥ អាខេង ,
៦ គ្រូហៃ ,
៧ ចែដៀង ,
៨ យួនផ្ទះតាសេង ,
៩ ជាងរ៉ា ,
បច្ចុប្បន្នកំពុងអាជ្រៀកយ៉ាងសកម្ម។ល។

Leave a Reply

Your email address will not be published. Required fields are marked *