- សំណង់មហិមារំលោភចូលក្នុងសមុទ្រយ៉ាងជ្រៅនៅក្រុងព្រះសីហនុ៖ អាជ្ញាធរមូលដ្ឋានឆ្លើយដោះសារ ខណៈមហាជនរង់ចាំមើលចំណាត់ការលោកអភិបាលខេត្ត!

ក្រុងព្រះសីហនុ៖ បញ្ហាសំណង់គ្មានច្បាប់សាងសង់រំលោភចូលទៅក្នុងដែនទឹកសមុទ្រយ៉ាងវែង និងមហិមាកំពុងក្លាយជារឿងដ៏ក្តៅគគុក និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែភាពអសកម្ម និងការឆ្លើយដោះសារដាក់គ្នាទៅវិញទៅមករបស់មន្ត្រីមូលដ្ឋាន។
តើមានរឿងអ្វីកើតឡើងនៅទីនោះ?
🗣️ លោកមេភូមិ ៣ សង្កាត់លេខ១ បានអះអាងថា សំណង់នេះ «គ្មានច្បាប់ទម្លាប់ទេ ហើយក៏គ្មានអ្នកណាមកប្រាប់គាត់ដែរ»។
🗣️ លោកចៅសង្កាត់លេខ១ បានឆ្លើយយ៉ាងខ្លីថា រឿងនេះចាំឱ្យមេភូមិចុះទៅមើលសិន។
👥 ប្រភពក្រៅផ្លូវការពីពលរដ្ឋ បានខ្សឹបប្រាប់ថា ម្ចាស់ផ្ទះដែលជាអ្នកសាងសង់សំណង់រំលោភសមុទ្រនេះ ត្រូវជា «ក្មួយរបស់លោកចៅសង្កាត់លេខ១» ផ្ទាល់តែម្តង (មិនទាន់ច្បាស់ការណ៍ផ្លូវការ)។
🤔 ភាពងឿងឆ្ងល់របស់មហាជន៖
ករណីសាងសង់ផ្ទះវីឡា និងរនាំងថ្មចូលក្នុងសមុទ្រយ៉ាងជ្រៅនេះ តើ លោក សរ កក្តដា អភិបាលក្រុងព្រះសីហនុ បានជ្រាបដឹងដែរឬទេ? ឬមួយក៏ដឹងហើយធ្វើមិនដឹង? មហាជនបានដាក់ការសង្ស័យយ៉ាងខ្លាំងថា អាចមកពីអាជ្ញាធរក្រុងទទួលបាន «សំណែនសែនព្រេន» សើមមាត់សើមករ ទើបមើលមិនឃើញសំណង់ដ៏ធំស្កឹមស្កៃនេះ។
⚖️ សេចក្តីរំពឹងទុក៖
មហាជនទូទៅ ក៏ដូចជាអ្នកលេងបណ្តាញសង្គម កំពុងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេល ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានជ្រាបពីព័ត៌មាននេះ លោកនឹងចាត់មន្ត្រីជំនាញចុះពិនិត្យ និងមានវិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹងលើសំណង់ខុសច្បាប់នេះជាពុំខាន។
👉 ជៀសវាងរងការរិះគន់ថា៖ «ពលរដ្ឋក្រខ្សត់ចង់ធ្វើរោងជ្រកភ្លៀងតូចមួយមិនបានផង តែអ្នកមានលុយមានអំណាច ចង់សាងសង់ធំប៉ុណ្ណា ឬរំលោភចូលសមុទ្រវែងប៉ុណ្ណាក៏គ្មានបញ្ហា!»
📅 ប្រភព៖ RSR | ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
