ទីបំផុតគ្រឿងចក្រពីរគ្រឿង វៃព្រៃខុសច្បាប់ ត្រូវបានសាលាស្រុក ដោះលែងវិញហើយ ក្រោយឃាត់យកមករក្សាទុក អស់ជាច្រើនថ្ងៃ ព្រោះហេតុថា: ដីព្រៃសល់តិចតួច ប្រហែល២ហិកតានិង

ខេត្តស្ទឹងត្រែង: តើព្រៃឈើអស់ព្រោះ ឈ្មួញកាប់ឈើធ្វើទូកងមែនឬ បានច្បាប់តែមួយ ធ្វើដល់ទៅប្រាំ ធ្វើរហូតទោះអស់សុពលភាព ក៏ដោយនេះជាប្រសាសន៍ដ៏មានអត្ថន័យ។ ក្រោយពេលលោកសាយ កុសល់ លោកមកកាន់ដំណែង ជាអភិបាលស្រុកថាឡាបរីវ៉ាត់ តំបូង ក្រោយផ្លាស់ប្តូរ តំណែងពីរអភិបាលក្រុងស្ទឹងត្រែង។ ដើម្បីទប់ស្កាត់បទល្មើសកាប់ទន្ទ្រាន់ ឈូសឆាយវាយកម្ទេចដីព្រៃឈើ របស់រដ្ឋយ៉ាងគឃ្លើន យកមកធ្វើអាជីកម្ម និងកម្មសិទ្ធខុសច្បាប់ ក្នុងអាណត្តិលោកមកកាន់ជាអភិបាលស្រុកថ្មីតំបូង។ ចុះហេតុអ្វីបានជាលោក ជួបបទល្មើសហើយ គ្រឿងចក្រពីរគ្រឿង និងរថយន្តសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿងទៀត។ ដែលបម្រើឲ្យមានបទល្មើសនោះ លោកដោះលែងរថយន្តដឹកទៅវិញភ្លាមៗ និងគ្រឿងចក្រពីរគ្រឿងដោះលែងតាមក្រោយ ក្រោយដឹកយកមក រក្សាទុក្ខនៅសាលាស្រុក អស់រយ:ពេលជាច្រើនថ្ងៃ ចុងក្រោយថាដីព្រៃសល់តិចតួច។
ហេតុអ្វីក៏លោកមិនប្រគល់ទៅឲ្យ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើគេ អនុវត្តនិតិវិធីតាមច្បាប់ ខណៈបទល្មើសជាកស្តែងនៅនិងមុខហើយនោះ ឬមួយមន្ត្រីជំនាញ នៅក្រោមឱវាតលោក ពួកគាត់អត់ចេះធ្វើការ។ ទើបលោកទុកដោះស្រាយ ដោយខ្លួនឯងស្ងាត់ៗ ឬមួយក្នុងនាមលោកជាគណៈបញ្ចាការឯកភាពស្រុក មានសិទ្ធបញ្ចា មានសិទ្ធក្តោបគ្រប់រឿង ក្តោបគ្រប់ជំនាញមែនឬ។ តើច្បាប់រដ្ឋនៅឯណា តើរាជរដ្ឋាភិបាលបង្កើត មន្ត្រីជំនាញមកធ្វើអ្វី បើមានតួនាទីហើយ គ្មានសិទ្ឋធ្វើ គ្មានសិទ្ធអនុវត្តតួនាទីខ្លួនដែលមាន។ ក្រោយអ្នកសារព័ត៌មានយើងរាយការណ៍ជូន ថាមានគ្រឿងចក្រពីរគ្រឿង កំពុងធ្វើសកម្មភាពវៃព្រៃយ៉ាងគឃ្លើន នៅចំណុចអូរក្សត់ទួលថ្ម ភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត។ ហើយលោកបញ្ចាប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ទៅឃាត់គ្រឿងនោះ មិនឲ្យធ្វើសកម្មភាពបន្តទៀត និងនៅយាមអស់រយៈពេល៣ថ្ងៃនៅនិងកន្លែង។
ក្រោយម្ចាស់គ្រឿងចក្រឈ្មោះ (តាវី) ដែលវៃដីព្រៃឲ្យឈ្មោះ តុ (ហៅតូ) នោះឃើញឱកាសល្អ នៅយប់ថ្ងៃទី០៩ ខែកក្កដា ដដែល ខណៈមន្ត្រីជំនាញមានធុរៈចេញក្រៅបន្តិច ក៏បានបញ្ចាឲ្យកូនចៅ ចល័តគ្រឿងចក្រខ្លួន រត់គេចពីរគោលដៅ ប្រមាណជា៧,៨គីឡូដី ពីទីតាំងដីដែលខ្លួនធ្វើសកម្មភាពល្មើសច្បាប់ ក្រោយដឹងថាខ្លួនខុសច្បាប់ហើយនោះ។ បានរត់គេចទៅដល់ភូមិសាស្ត្រកេះដូង ឃុំកាំងចាម តែត្រូវអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដុតដៃដុតជើង ដេញតាមម្រមាញ់ ស្រាវជ្រាវទាន់នៅយប់ថ្ងៃខែដដែល។ ប្រមាណពីគោលដៅធ្វើសកម្មភាព ៧.៨គីឡូម៉ែត្រ ដោយមានរថយន្តធុនធំ ប្រភេទខ្លាពាំ ពាំដឹកជញ្ចូញរត់គេច ពីរដែនសមត្ថកិច្ចកំពុងតែយាមកាម។ លុះនៅព្រឹកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកអន ចាន់សុជាតិ បានឲ្យមន្ត្រីរបស់ខ្លួន បញ្ចាឲ្យគ្រឿងចក្រទាំងនោះ ដឹកនាំយកមករក្សាទុក នៅសាលាស្រុកថាឡាបរិវ៉ាត់ តាមបញ្ចាលោកអភិបាលស្រុក។ ភ្លាមៗនោះលោកបន្តថាៈ បច្ចុប្បន្នលោករងចាំចំណាត់ការ ពីរលោកអភិបាលស្រុកសិន យើងនូវមិនទាន់ដឹងថា យ៉ាងណានៅឡើយនោះទេ។
នេះបើតាមការបញ្ចាក់ប្រាប់ឲ្យដឹង ពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ឃុំចំការលើថា គ្រឿងចក្រមកដល់សាលាស្រុក យប់ម៉ោងប្រមាណ០៨.យប់ ថ្ងៃទី១០ ខែកក្កដាដដែល។ តែចម្លែកព្រឹកឡើង ក្រុមការងារយើង បានតាមដាន ប្រមាញ់ដល់ទីបញ្ចប់ ស្រាប់តែបាត់រថយន្ត ដឹកគ្រឿងចក្រ ដែលបង្កឲ្យមានកើតបទល្មើស ចេញពីរសាលាស្រុក ថារថយន្តនោះមិនមែនបទល្មើស បែជាឲ្យចេញពីរដែនគ្រប់គ្រងរបស់សមត្ថកិច្ច និងមន្ត្រីជំនាញទៅវិញ។ មហាជនកំពុងដាក់ការសង្ស័យថា: តើនេះជាល្បិចខ្លាសីគោឬ ស្វាសីបាយលាបមាត់ពពែ កន្ទេលធំបន្លំដេក អាចរំដោះខ្លួនចេញពីដែនសមត្ថកិច្ចបានដោយរលូន រួចប្រែក្លាយដីអត់ច្បាប់ ទៅជាមានច្បាប់ ខណៈមន្ត្រីជំនាញភូមិបាលស្រុកបញ្ចាក់ហើយនោះថាៈ ជាដីព្រៃលោកមិនអាចវាស់បានទេ! ចំណែកលោកសាយ កុសល់ ថាៈ ដីសរុប៧ហិកតា ក្នុងនោះដីចំការ៣ហិកតា ដីបុស្ប២ហិកតា និងដីព្រៃ២ហិកតា។ ចុងក្រោយថាៈ មែនគឺមែន គ្រឿងចក្រទាំងនោះ អាចនិងរំដោះខ្លួន ចេញដោយសុវត្ថភាព ព្រាបដូចគ្មានរឿងអ្វីកើតឡើង ព្រោះសាលាស្រុកមិនបានប្រគល់ទៅឲ្យមន្ត្រីជំនាញបន្តនិតិវិធីឡើយ។
ជុំវិញរឿងនេះលោកសាយ កុសល់ អភិបាលស្រុកថាឡាបរិវ៉ាត់ ថាៈ អ្នកសារព័ត៌មានផ្សាយបំប៉ោង ព័ត៌មានទៅវិញ ហើយថាដីព្រៃនៅសល់តិចសោះ ដីប្រជាពលរដ្ឋទេ ឲ្យគេធ្វើទៅ បើបទល្មើសច្រើនចាំធ្វើ។ តើដូចករណីឈ្មួញរកស៉ីធ្វើទូកងដែរទេ? លោកថា មានច្បាប់ តែ១ បន្លំ៥ ធ្វើអត់ឈប់ ព្រៃឈើអស់ ព្រោះមកពីរកាប់ឈើធ្វើទូកង តើពិតដែរទេ!។ មិនខុសអី មានអ្នកច្រៀង ត្រូវមានអ្នកបន្ទរ ដែលលោកធ្លាប់មានប្រសាសន៍បែបនេះកន្លងមក។ តែលទ្ធផលចុងក្រោយ លោកសាយ កុសល់ អភិបាលស្រុកថាឡាបរីវ៉ាត់ មិនបានលើកទូរស្ទព៍អ្នកសារព័ត៌មានយើង ដើម្បីបកស្រាយលំអិតពាក់ព័ន្ធ ករណីដោះលែងគ្រឿងចក្រ ដោយគ្មានមូលហេតុច្បាស់លាស់។ ទើបនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ លោកឆ្លើយតាមតេឡេក្រាម ព្រោះទឹងទ្រូងពេកថា: ស្ថានភាពជាក់ស្តែង ដីចំការរបស់ជន តែថតព្រៃបន្តិច មកបំប៉ោងព័ត៌មាន ហើយដីវាស់វែងជាប្រព័ន្ធទៀត កំធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដោយសារព័ត៌មាន តែបើក្រុមខិលខូចល្មើសត្រូវបង្ក្រាប។
