អាវុធហត្ថខេត្តព្រះសីហនុ បង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ និងដកហូតសម្ភារបទល្មើសជាច្រើន

អាវុធហត្ថខេត្តព្រះសីហនុ បង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ និងដកហូតសម្ភារបទល្មើសជាច្រើន
ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
​កាលពីវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសណ្ឋាគារ “ឈុនអុី” កម្ពស់ ២២ជាន់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
​ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៥នាក់ (ស្រី ០៤នាក់) ដែលសង្ស័យពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖
ជនជាតិចិន៖ ៣១នាក់ (ស្រី ០២នាក់)
ជនជាតិប៉ាគីស្ថាន៖ ០២នាក់ (ស្រី ០២នាក់)
ជនជាតិចិនតៃវ៉ាន់៖ ០១នាក់ (ប្រុស)
ជនជាតិឥណ្ឌា៖ ០១នាក់ (ប្រុស)
វត្ថុតាងដែលដកហូតបានរួមមាន៖
​កំព្យូទ័រយួរដៃ (Laptop)៖ ១៣គ្រឿង
​កំព្យូទ័រលើតុ (All in one)៖ ២៨គ្រឿង
​ទូរសព្ទដៃផ្ទាល់ខ្លួន៖ ៤០គ្រឿង
​ទូរសព្ទពាក់ព័ន្ធសកម្មភាព Scams៖ ៥៥គ្រឿង
​លិខិតឆ្លងដែន៖ ១០ក្បាល
​បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ រួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
(ព័ត៌មាន៖ ស្ថាប័នកងរាជអាវុធហត្ថ / រូបភាព៖ ការិយាល័យជំនាញ)

Leave a Reply

Your email address will not be published. Required fields are marked *