សង្ស័យលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិរំដេង៖ ក្រុមអាជីវករដាក់គ្រឿងចក្រ និងម៉ាស៊ីនកិនរាប់សិបគ្រឿង ផ្គើននឹងចំណាត់ការសមត្ថកិច្ច

សង្ស័យលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិរំដេង៖ ក្រុមអាជីវករដាក់គ្រឿងចក្រ និងម៉ាស៊ីនកិនរាប់សិបគ្រឿង ផ្គើននឹងចំណាត់ការសមត្ថកិច្ច
​ស្រុករវៀង, ខេត្តព្រះវិហារ៖ សកម្មភាពជីក និងកែច្នៃរ៉ែមាស ដែលរងការសង្ស័យថាជាអាជីវកម្មខុសច្បាប់ កំពុងតែកើតមានយ៉ាងអនាធិបតេយ្យនៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្រុមអាជីវករបាននាំយកគ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនកិនរ៉ែមាសរាប់សិបគ្រឿង មកដំណើរការជីកកាយយកអាចម៍ដី និងកែច្នៃយ៉ាងគគ្រឹកគ្រែង ដោយមិនខ្វល់ពីផលប៉ះពាល់បរិស្ថានឡើយ។
​ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា កន្លងមក ទីតាំងអាជីវកម្មរ៉ែមាសខាងលើ ធ្លាប់ត្រូវបានតំណាងអយ្យការ (លោកព្រះរាជអាជ្ញារង) សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះទៅធ្វើការបង្ក្រាប និងណែនាំរួចមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវករទាំងនោះហាក់បីដូចជាមិនរញើត ឬកោតខ្លាចច្បាប់ឡើយ ដោយបានលួចបន្តសកម្មភាពធ្វើអាជីវកម្មជាថ្មីឡើងវិញយ៉ាងផ្គើន។
​តាមប្រភពដដែលបានបន្តថា ម្ចាស់ដី និងជាថៅកែដែលនៅពីក្រោយខ្នងនៃប្រតិបត្តិការអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ត្រូវគេស្គាល់ឈ្មោះថា «រដ្ឋ» និងម្នាក់ទៀតឈ្មោះ «មាន»។
​មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងទទូចស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្ត ជាពិសេសសូមគោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលពាក់ព័ន្ធទាំងនេះ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងបរិស្ថានក្នុងតំបន់។
​📍 កូអរដោនេទីតាំងកើតហេតុ៖ 13°22’42.902″N 104°57’38.035″E (ភូមិរំដេង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ)
​#រ៉ែមាសអនាធិបតេយ្យ #ភូមិរំដេង #ស្រុករវៀង #ខេត្តព្រះវិហារ #ក្រសួងរ៉ែនិងថាមពល #មន្ទីរបរិស្ថានខេត្តព្រះវិហារ #ព័ត៌មានទាន់ហេតុការណ៍

Leave a Reply

Your email address will not be published. Required fields are marked *