ឯកឧត្តមអភិបណ្ឌិត សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត…

ឯកឧត្តមអភិបណ្ឌិត សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត…

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅសាលប្រជុំវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំមានគោលបំណងពិនិត្យ ពិភាក្សា និងដាក់ចេញនូវទិសដៅលើការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញការអនុវត្តគោលនយោបាយ និងការងារអាទិភាពនានា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

(អត្ថបទដោយប៊ុនធឿនហៅខ្លាពី)

Leave a Reply

Your email address will not be published. Required fields are marked *