រកឃើញគ្រឿងញៀន៣កញ្ចប់ បន្ថែមក្រោយបាត់នៅកន្លែងកើតហេតុ និងបុរសម្នាក់ជាអ្នកលួចវត្ថុតាង ដែលជនសង្ស័យដឹកជញ្ចូនតាមទូក ក្រោយពេលសមត្ថកិច្ចទៅដល់
ខេត្តស្ទឹងត្រែងៈ គ្រឿងញៀន៤០កញ្ចប់ធំច្រកពីរការ៉ុងពណ៍ខៀវ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាប ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត បានឈានទៅឃាត់ខ្លួនបុរសម្នាក់ជាអ្នក លួចក្បៀសគ្រឿងញៀន៣កញ្ចប់ធំ ចេញពីរកន្លែងកើតហេតុ។ ព្រោះតែភាពលោបលុនរបស់គាត់ បានក្លាយជាជនសង្ស័យ ពីបទគេងប្រវាញ់លួចលាក់វត្ថុតាង ពីរជនសង្ស័យទុកជាប្រយោជខ្លួន ក្នុងអំឡុងពេលកើតហេតុ សមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង បង្ក្រាបបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយធំនៅលើដងទន្លេមេគង្គ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ។
លោកឧត្តមសេនិយ៍ត្រី សេង សុភាព មេបញ្ចាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថាៈ យោងតាមបទបញ្ចាដ៏តឹងរឹង និងមឹងម៉ាត់ពីរនាយឧត្តមសេនិយ៍សៅ សុខា មេបញ្ចាការរងកងខេមរៈភូមិន្ទ និងជាមេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទប់ស្កាត់បង្ក្រាប រាល់បទល្មើសចរាចរណ៍ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ឆ្លងដែនត្រូវតែបង្ក្រាបឲ្យខានតែបាន និងស្រាវជ្រាវជនណាដែលពាក់ព័ន្ធ។ ដោយមានការចង្អុលបង្ហាញ ពីរឯកឧត្តមសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការសម្រប សម្រួល ពីរអយ្យការអមសាលាតំបូងខេត្ត និងដោយមានកម្លាំងសហការ ពីកម្លាំងឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្ត សហគមនេសាទកោះភ្នៅផងដែរនោះ។ ទើបកម្លាំងសមត្ថកិច្ចទើបយើងស្រាវជ្រាវបន្ត ទើបឈានដល់ ឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ឡេង ណាត អាយុ ៤២ ឆ្នាំ មុខរបរ ប្រជានេសាទ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រួមជាមួយវត្ថុតាងគ្រឿងញៀន៣កញ្ចប់ធំបន្ថែមទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ មកទីបញ្ចាការរដ្ឋានអាវុធហត្ថខេត្ត។
លោកឧត្តមសេនិយ៍ត្រីសេង សុភាព លោកបន្តថាៈ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦កម្លាំងអាវុធ
ហត្ថខេត្ត សហការជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បានដឹកនាំកម្លាំងបង្ក្រាបករណីដឹកជញ្ជូន គ្រឿងញៀនដ៏ធំមួយនេះ នៅចំណុចកន្ទុយកោះហឹប ស្ថិតក្នុងភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅពេលនោះទូក
ដឹកគ្រឿងញៀន របស់ជនសង្ស័យចំនួន២ការ៉ុង បានភិតភ័យក៏បើកទៅបុកជាមួយទូកអ្នកនេសាទ ខណ:នោះជនសង្ស័យក៏បាន លោតទំលាក់ទឹករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាងនៅលើទូកនិងកន្លែង។ ក្នុងកិច្ចប្រតិបត្តិការនោះ លោកបានដាក់ការសង្ស័យថា វត្ថុតាងនិងអាចបាត់បង់ខ្លះមុនកម្លាំងទៅដល់ ដោយមានមនុស្សក្រៅចូលទៅជិតមុន។
ភ្លាមៗនោះសមត្ថកិច្ច ក៏បានសាកសួរស្រាវជ្រាវ ក្រុមអ្នកនេសាទទាំងនោះនៅកន្លែងកើតហេតុ ទើបធ្លាយតម្រុយថា គេសង្ស័យឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួន ចេញពីទូកនោះ។ ក្រោយមកសមត្ថកិច្ចបានបន្តនីតិវិធីទៅឆែកឆេរ រហូតរកឃើញគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលជនសង្ស័យរូបនេះ បានយកលាក់ទុក គឺជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)តែមួយ ទើបឈានដល់ឃាត់ខ្លួន ជនសង្ស័យឈ្មោះឡេង ណាត នេះតែម្តង។
គួររំលឹកផងដែរថា នៅក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹង
ត្រែង និងតំណាងអយ្យការ វត្ថុតាងបង្ក្រាបដំបូង សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣៧ កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ ក្រាម ជិត៣៨ គីឡូក្រាម)។
រួមនិងវត្ថុតាងដកហូតបន្ថែមពីរ ជនសង្ស័យឈ្មោះឡេង ណាត ចំនួន ៣ កញ្ចប់ធំបន្ថែមទៀត (ប្រហាក់ប្រហែល ៣ គីឡូក្រាម)។ សរុបរួម គ្រឿងញៀនកើនឡើងដល់ ៤០ កញ្ចប់ធំ (ប្រហាក់ប្រហែល ៤០ គីឡូក្រាម)។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សា
ទុកបណ្តោះអាសន្ន នៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនិងជនសង្ស័យម្នាក់ទៀត ដើម្បីបញ្ចូនទៅតុលាការបន្តនិតិវិធីច្បាប់។ និងបន្តយុទ្ធនាការស្រាវជ្រាវ ពួនស្ទាក់ដេញប្រមាញ់ស្វែងរក ចាប់ខ្លួនមេខ្លោង និងជនសង្ស័យ ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន៕
