ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស និង ឯកឧត្តម ម៉ាង ស៊ីណេត

ខេត្តព្រះសីហនុ:

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ SHUN ZHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ប្រទេសចិន (គ្មានលិខិតឆ្លងដែន) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់ រក្សាទុក ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ដោយជនបរទេស ដើម្បីបន្តអនុវត្តនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *