គម្រោងដេញថ្លៃផ្លូវ ចំនួន២គម្រោងដោយ មានតម្លៃប៉ាន់ស្មាន ខុសគ្នា ដោយយកក្រុមហ៊ុនអ្នកដាក់ដេញថ្លៃ ទាបជាអ្នកឈ្នះលើគម្រោងដេញថ្លៃ

ខេត្តស្ទឹងត្រែងៈ គម្រោងដេញថ្លៃផ្លូវចំនួន២គម្រោង ទី១,គម្រោងសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ មានប្រវែង៤,៤២គឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់១៥០មម ក្នុងនោះមានសាងសង់លូមូល ទោលមុខកាត់,១ម៉ែត្រ
ប្រវែង១០ម៉ែត្រ ចំនួន៣កន្លែង។ និងសាងសង់លូមូលទោល មុខកាត់០,៨តឹក ប្រវែង០៩ម៉ែត្រ ចំនួន៣កន្លែង និងដាក់ស្លាក់សញ្ញាសម្គាល់ របស់គម្រោងចំនួន១ ដែលមានតម្លៃប៉ាន់ស្មាន (២០០,០០០,០០០រៀលគត់)។
ទី២,គម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ដែលមានប្រវែង៣,៣៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់គ្រួសធម្មជាតិ១៥០មម និងដាក់ស្លាកសញ្ញាសម្គាល់គម្រោងចំនួន១ ដែលមានតម្លៃប៉ាន់ស្មាន (៧៣,០០០,០០០រៀលគត់)។ ការដាក់គម្រោងដំណើរការដេញថ្លៃ ស្ថិតនៅទីតាំងសាលាឃុំកោះសំពាយ ដោយមានសមាសភាពអញ្ចើញចូលរួម។ ពីរសំណាក់លោកមេឃុំកោះសំពាយ លោកក្រុមប្រឹក្សាឃុំជន្ទប់ទី១ លោកក្រុមប្រឹក្សាឃុំជន្ទប់ទី២ លោកស្មានឃុំ និងតំណាងក្រុមហ៊ុនដេញថ្លៃ ចំនួន០៦ដែលបាន ដាក់ដេញថ្លៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ ទៅតាមកាលបរិច្ឆេត របស់ក្រសួងមហាផ្ទៃដែលបានកំណត់។
ការដាក់ឲ្យដេញថ្លៃបានដំណើការ ទៅតាមការកំណត់ ដែលមានក្រុមហ៊ុនចំនួន០៦ មានពីគម្រោងគឺៈ ១,គម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ដែលមានប្រវែង ៣,៣៥ម៉ែត្រ ចំណាយទឹកប្រាក់ប៉ាន់ស្មាន ដែលមាន(៧៣,០០០,០០០រៀល) ដេញបានទៅលើក្រុមហ៊ុនមហានគរ រតន ម្ចាស់ក្រុមហ៊ុន ម៉ម ប៊ុណ្ណារឹទ្ធ ជាអ្នកឈ្នះ ក្នុងតម្លៃទាបជាងគេ(៣០,១៥០,០០០រៀល)។ ២,គម្រោងសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ដែលមានប្រវែង ៤,៤២ម៉ែត្រ ចំណាយទឹកប្រាក់ប៉ាន់ស្មាន ដែលមានចំនួន(២០០,០០០,០០០រៀល) ដេញបានទៅលើក្រុមហ៊ុន ជុំ ច័ន្ទមរកត ជាអ្នកឈ្នះ ក្នុងតម្លៃ(៨៣,៩៨៦,០០០រៀល) ដែលមានតម្លៃទាបជាងគេ ទៅតាមច្បាប់ដែលបានគ្រោងទុក។
ជុំវិញការដេញថ្លៃនេះផងដែរ លោកពក ជុំណូ ប្រធានក្រុមប្រឹក្សាឃុំកោះសំពាយ បានឲ្យដឹងជុំវិញការដេញថ្លៃនេះថា: ក្រុមហ៊ុនអ្នកដែលដេញបាន លើគម្រោងទំាងពីរខាងលើនេះ ត្រូវទទួលខុសត្រូវ និងអនុវត្តន៍ ទៅតាមស្តង់ដា ច្បាប់របស់គម្រោង សាងសង់ផ្លូវ និងជួសជុលផ្លូវ ដែលបានកំណត់។ លោកបន្ថែមទៀតថា: ក្រោយការប្រកាស ដាក់ឲ្យដេញថ្លៃ យ៉ាងយូរមួយខែ ក្រុមហ៊ុនអ្នកឈ្នះត្រូវ មកដាក់ពាក្យដើម្បីបន្តសុពលភាព បើពុំដូច្នោះទេ មេឃុំចៅសង្កាត់ជាម្ចាស់គម្រោង និងដកសិទ្ធចេញពីគម្រោង ដេញថ្លៃនៃការសាងសង់នេះ៕
សូមបញ្ចាក់ផងដែរថា: ម្ចាស់តំណាងក្រុមហ៊ុន ទាំងពីរដែលឈ្នះក្នុងការដេញថ្លៃនេះ ទី១/ក្រុមហ៊ុនឈ្មោះមហានគ រតន ដែលមានម្ចសស់ឈ្មោះម៉ម ប៊ុណ្ណារឹទ្ធ ទី២/ក្រុមហ៊ុនឈ្មោះជុំ ច័ន្ទមរកត ដែលមានម្ចសស់ឈ្មោះជុំ ច័ន្ទមរកត។ ម្ចាស់ក្រុមហ៊ុនទាំងពីរអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឬបញ្ចាក់អះអាង ណាមួយនូវគោលជំហរ ជំពោះមុខមហាជន ដែលជាអ្នកប្រើប្រាស់ផ្លូវខាងលើនេះ ដើម្បីឲ្យមានទំនុបចិត្តបានឡើយ៕ តែផ្ទុយទៅវិញគ្រាន់តែដេញថ្លៃចប់ ក៏ចែកផ្លូវគ្នាអស់តែម្តង កំថាឡើយពលរដ្ឋ សូម្បីតែអ្នកសារព័ត៌មាន យើងខ្លះក៏ពុំស្គាល់មុខ ម្ចាស់ក្រុមហ៊ុនទាំងពីរនេះដែរ។ អង្គភាពយើងខ្ញុំនិងតាមដាន ផ្តិតរូបភាព និងសុំបទសម្ភាស៍ នៅពេលក្រុមហ៊ុននេះ ចាប់ផ្តើមអនុវត្តដំណើរការសាងសង់។ អត្ថបទដោយ: (មាស សុផាត)
