អាជ្ញាធរខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កប់ប្រតិបត្តិការ Online Scams នៅស្រុកបាទី រកមិនឃើញមានបទល្មើសដូចការរាយការណ៍ឡើយ

  1. អាជ្ញាធរខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កប់ប្រតិបត្តិការ Online Scams នៅស្រុកបាទី រកមិនឃើញមានបទល្មើសដូចការរាយការណ៍ឡើយ
    ខេត្តតាកែវ៖ ឆ្លើយតបទៅនឹងព័ត៌មានដែលបានរាយការណ៍ និងចែករំលែកនៅលើបណ្តាញសង្គម ស្ដីពីករណីសង្ស័យមានការលួចលាក់បើកប្រព័ន្ធឆបោកតាមអ៊ីនធឺណិត (Online Scams) នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ កងកម្លាំងសមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវ និងត្រួតពិនិត្យដល់ទីតាំងផ្ទាល់ភ្លាមៗ។
    ​នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នេះ អាជ្ញាធរខេត្តតាកែវ រួមសហការជាមួយកងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅទីតាំងដែលរងការសង្ស័យ ក្រោយពីមានការបង្ហោះផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក «ផែងវណ្ណៈញូ»។
    ​ជាលទ្ធផលនៃការចុះត្រួតពិនិត្យផ្ទាល់ កងកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ពុំមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចការផ្សព្វផ្សាយនោះឡើយ។ ជាក់ស្តែង ទីតាំងដែលត្រូវ បានគេសង្ស័យនោះ គឺជា “ក្រុមហ៊ុនផលិតភេសជ្ជៈ” ដែលកំពុងដំណើរការអាជីវកម្មស្របច្បាប់តែប៉ុណ្ណោះ។
    ​អាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យមេត្តាផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងធ្វើការចែករំលែក ដើម្បីជៀសវាងការបង្កើតការយល់ច្រឡំ ឬបង្កភាពវឹកវរក្នុងសង្គម។

Leave a Reply

Your email address will not be published. Required fields are marked *