ជនសង្ស័យជនជាតិឥណ្ឌូណេស៊ី ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ជនសង្ស័យជនជាតិឥណ្ឌូណេស៊ី ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត

——————————-

បន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីចំនួន ២នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

 

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

 

ការបង្ក្រាបនេះបានធ្វើឡើងនៅចំណុចបុរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមាន៖ លោក Willy ភេទប្រុស អាយុ ២១ឆ្នាំ និងនាង Desi Aritonang ភេទស្រី អាយុ ២០ឆ្នាំ ដែលទាំងពីរនាក់មានសញ្ជាតិឥណ្ឌូណេស៊ី។

 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន រថយន្ត ១គ្រឿង ក្បាល POD K វេចខ្ចប់រួចចំនួន ១៧ថង់ វេបមួយចំនួន ថ្នាំសប្បាយ ៣កញ្ចប់ ទឹកថ្នាំវេប ៤ដប ក្បាលបារី ២ប្រអប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន។

 

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *