អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…
Category: ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ឯកឧត្ដមឧត្ដមសនីយ៍ ឥត សារ៉ាត់ ឯកឧត្ដមឧត្ដមសនីយ៍ វង្ស ពិសេន និងឯកឧត្ដម ហ៊ុន ម៉ានិត ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួង ដ.ន.ស ដឹកនាំដោយឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការ និងតំណាងក្រុមការងារទទួលការ្យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជនានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
គម្រោងដាក់ឲ្យដេញថ្លៃ ផ្លូវក្រាលគ្រោះធម្មជាតិ ដែលមានប្រវែង៣.៨៥០គីឡូម៉ែត្រ និងតម្លៃដែលដេញបានទាបជាង គេសង្ស័យថាសាងសង់ផ្លូវ អាចមិនមានគុណភាព ទៅតាមស្តង់ដាលក្ខណ:បច្ចេកទេស
គម្រោងដាក់ឲ្យដេញថ្លៃ ផ្លូវក្រាលគ្រោះធម្មជាតិ ដែលមានប្រវែង៣.៨៥០គីឡូម៉ែត្រ និងតម្លៃដែលដេញបានទាបជាង គេសង្ស័យថាសាងសង់ផ្លូវ អាចមិនមានគុណភាព ទៅតាមស្តង់ដាលក្ខណ:បច្ចេកទេស ខេត្តស្ទឹងត្រែង: រដ្ឋបាលឃុំកំភុន បានរៀបចំដាក់ការដេញថ្លៃគម្រោង ផ្លូវក្រាលគ្រោះធម្មជាតិ ដែលមានប្រវែង៣.៨៥០គីឡូម៉ែត្រ និងតម្លៃប៉ាន់ស្មាន (១៧០.៣០៤.០៥៣) រៀល។ ក្នុងការដេញអ្នកឈ្នះ មានតម្លៃទាបជាង (១១១.៧០០.០០០)រៀល គេសង្ស័យថាខ្លាចផ្លូវ គ្មានគុណភាព ទៅលើការដេញថ្លៃ យកមកសាងសង់ផ្លូវគ្រោះធម្មជាតិខាងលើនេះ។ ចុះថវិការជាតិដែលសល់ នោះយកទៅណា ៥៨.៦០៤.០៥៣រៀល តើទុកសាងសង់បន្ត ឬបន្តគម្រោងថ្មី តើសាងសង់ផ្លូវខាងលើ ហើយឬនៅសល់ ដែលគម្រោង…
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ==================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា…
អាជ្ញាធរកម្ពុជា បណ្តេញជនជាតិថៃ ៤៤នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយពីបង្ក្រាបបាននៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ដែលបានអនុវត្តទោសរួចរាល់
អាជ្ញាធរកម្ពុជា បណ្តេញជនជាតិថៃ ៤៤នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយពីបង្ក្រាបបាននៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ដែលបានអនុវត្តទោសរួចរាល់ ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ កម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ចំនួន ៤៤នាក់ ក្នុងនោះមានស្រី ១៦នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…
ក្ដៅៗ! រឿងអាស្រូវពុករលួយជំរិតទារប្រាក់ ៩,០០០ដុល្លារ នៅខេត្តស្វាយរៀង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល?] ប្រជាពលរដ្ឋ
ក្ដៅៗ! រឿងអាស្រូវពុករលួយជំរិតទារប្រាក់ ៩,០០០ដុល្លារ នៅខេត្តស្វាយរៀង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល?] ប្រជាពលរដ្ឋ និងជនរងគ្រោះ កំពុងទន្ទឹងរង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាលឈ្មោះឈុន ឆាង និងបក្សពួក ដែលត្រូវបានចោទប្រកាន់ថា បានឃាត់រថយន្តដឹកក្រណាត់ទា ហើយគំរាមកំហែងជំរិតទារប្រាក់ចំនួន ៩,០០០ដុល្លារអាមេរិក។ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សុខ វ៉ា ដែលបានដាក់ជូនទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបរាប់យ៉ាងលម្អិតថា៖ ✅ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រុមមន្ត្រីខាងលើបានឃាត់រថយន្តដឹកទំនិញដោយគ្មានមូលហេតុច្បាស់លាស់។ ✅ មានការទាមទារប្រាក់ជាថ្នូរនឹងការដោះលែងរថយន្ត។…
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ។ អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេង តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី…
មន្ត្រីបរិស្ថានបញ្ជូនខ្លួន ជនជាតិឡាវម្នាក់ទៅឃុំខ្លួន នៅពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរ សាច់ជ្រូកព្រៃខុសច្បាប់
មន្ត្រីបរិស្ថានបញ្ជូនខ្លួន ជនជាតិឡាវម្នាក់ទៅឃុំខ្លួន នៅពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរ សាច់ជ្រូកព្រៃខុសច្បាប់ ខេត្តមណ្ឌលគីរី: កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង ប៉េង អាយុ ៣៧ឆ្នាំ (ជនជាតិឡាវ សញ្ជាតិខ្មែរ) រស់នៅស្រុកវើនសៃ ខេត្តរតនគិរី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរី។ តាមដីកាសម្រេចលេខ ១៨៦២(ខ) ដ.ព.ស/២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌល គិរី។ ជនសង្ស័យត្រូវ បានចោទប្រកាន់ពី បទជួញដូរសត្វព្រៃ តាម…
កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ
កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ ខេត្តមណ្ឌលគិរី÷ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦ មានការរាយការណ៍ពីសកម្មភាពអារជ្រៀកឈើយ៉ាងសកម្ម នៅតំបន់ភូមិអបួនលើ ឃុំអបួន និងឃុំស្រែសង្គម ស្រុកកោះញែក ដោយលើកឡើងពីរោងសិប្បកម្មជាច្រេីន កន្លែងកំពុងធ្វេីសកម្មភាពអារជ្រៀកឈេីជារាងរាល់ថ្ងៃ។ អាជ្ញាធរស្រុកអះអាងថា វាជាសមត្ថកិច្ចរបស់ជំនាញរដ្ឋបាលព្រៃឈើ? មេព្រៃជាអ្នកអនុញ្ញាតឲ្យមានសិប្បកម្មទាំងនោះ តេីឈើដែលកំពុងអារជ្រៀករាល់ថ្ងៃនោះ មកពីណា? មានលិខិតអនុញ្ញាតឬអត់? ប្រភពឈើត្រឹមត្រូវតាម ច្បាប់ឬទេ?នេះគឺជាបញ្ហាដែលកំពុងចោទ។ ឈើទាំង នោះប្រាកដណាស់គឺដឹកចេញពីតំបន់ក្បែរៗសិប្បកម្មនៅក្នុងស្រុកកោះញែកនោះផ្ទាល់តែម្ដង។ អាចជាឈើដែលដឹកចេញពីតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពកនោះតែម្ដងក៏ថាបាន។ ដូច្នេះ ស្នេីរសូមរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង និងបង្ហាញលទ្ធផលឱ្យសាធារណជនបានដឹងផងទាន! ព្រៃឈើមិនមែនជាឃ្លាំងឈើរបស់អ្នកណាម្នាក់ទេបើខុសច្បាប់ ត្រូវបង្ក្រាបបើត្រឹមត្រូវ…
