លោកអភិបាលខេត្ត និងជាប្រធាន អ ន ក អញ្ចើញប្រារពពិធីសែនប្រែន ក្រុងពាលីបុកគ្រឹះ សាងសង់ផ្ទះជូនអតីត:យុទ្ធជន និងនិវត្តន៍ជន

ខេត្តស្ទឹងត្រែង: ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.កខេត្តស្ទឹងត្រែង បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ផ្ទះជូន អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ដែលអត់ដី-អត់ផ្ទះ និងប្រគល់អំណោយជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន៥០ គ្រួសារ ក្នុង១គ្រួសារ។
ទទួលបានរួមមាន៖ អង្ករចំនួន២០ គីឡូក្រាម, ទឹកបរិសុទ្ធចំនួន១ កេស, ភេសជ្ជៈចំនួន១ កេស និងត្រីខ ចំនួន២ យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថវិកាចំនួន៥០០០០ រៀល របស់ លោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
និងបានបន្តការឈួសឆាយត្រាសសេដីឡូតិ៍ បានចំនួន៤ឡូតិ៍ ស្មើ និង៤៨០០ម៉ែត្រ ការេ សរុបរួមមាន: ១បានកាយត្រ សេ=២៥៧០ម៉ែត្រ(បានបញ្ចប់) ២-បានឈូសកៀរផ្លូវ=១៤៥០ ម៉ែត្រ ៣-ឈូសឆាយដីឡូត៍(30x40m) = ៤ឡូតិ៍ ៤-ការងារកាយព្រុំ= 0 ម៉ែត្រ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ដែលអត់ដី-អត់ផ្ទះស្ថិតនៅភូមិខំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សូមរំលឹកថា: កាលពីរថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនិយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានអគ្គលេខាធិការ នៃគណកម្មាធិការកណ្តាល សមាគមអតីត:យុទ្ធជន និងនិវត្តន៍ជន បានមានប្រសាសថា: ដីអតីតយុទ្ធជនសរុបជិត២ពាន់ហិកតា ឥលូវនៅមិនដល់១ពាន់ហិកតាផង សល់ប្រមាណជា៨០០ហិកតា ទៅ៩០០ហិកតាប៉ុណ្ណោះ។ ដោយការទន្ទ្រានយកពីសំណាក់ប្រជាពលរដ្ឋ អស់មួយចំនួនធំ ឯកឧត្តម នាយឧត្តមសេនិយ៍ ក៏បានអំពាវវនាវដល់ពលរដ្ឋទាំងនោះ។ ប្រគល់ដីនោះជូនមកឲ្យអតីត:យុទ្ធជនវិញ ដើម្បីទុកសង់ផ្ទះចែកជូន ដល់អតីត:យុទ្ធជន និងនិវត្តន៍ជន។ ដែលអត់ដី អត់ផ្ទះ និងសង់ផ្ទះជូនពួកគាត់ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

