សញ្ញាណប័ណ្ណក្លែងក្លាយរាប់សិបសន្លឹក ដើម្បីដើរបោកប្រាស់

ឃាត់ខ្លួនគ្រូមហាក្លែងបន្លំ! ម្នាក់ឯងបង្កើតអត្តសញ្ញាណប័ណ្ណក្លែងក្លាយរាប់សិបសន្លឹក ដើម្បីដើរបោកប្រាស់
​រាជធានីភ្នំពេញ៖ ជំនាញបោកប្រាស់កម្រិតខ្ពស់ ប៉ុន្តែមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ! សមត្ថកិច្ចខណ្ឌដង្កោ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងរំលោភលើទំនុកចិត្ត»។
​កាលបរិច្ឆេទ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:២០ នាទីព្រឹក ​ទីតាំង ចំណុចក្រោមស្ពានអាកាសផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ល្បិចកល និងវត្ថុតាងដែលដកហូតបាន៖
​ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពតែម្នាក់ឯង ដោយប្រើប្រាស់រូបថតរបស់ខ្លួនឯងទៅកែច្នៃ បង្កើតជាអត្តសញ្ញាណប័ណ្ណ និងបណ្ណបើកបរជាច្រើនសន្លឹក ដោយប្តូរឈ្មោះ និងព័ត៌មានផ្សេងៗគ្នាទាំងអស់ ក្នុងនោះរួមមាន៖
​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបណ្ណបើកបរជាច្រើនសន្លឹក (ប្រើឈ្មោះផ្សេងៗគ្នាដូចជា LON SOKRETH, BO SOKRETH, KUCH DAYAN… ដើម្បីបន្លំភ្នែក)។
​អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម ១សន្លឹក (ដាក់ឈ្មោះ NÔNG VĂN HIẾU ប៉ុន្តែប្រើរូបថតខ្លួនឯងដដែល)។
​⚠️ បញ្ជាក់៖ រាល់ឯកសារដែលសមត្ថកិច្ចដកហូតបានទាំងអស់ គឺជារបស់ក្លែងក្លាយទាំងស្រុង ដែលជននេះបង្កើតឡើងក្នុងគោលបំណងទុច្ចរិតដើម្បីដើរបោកប្រាស់ និងរំលោភលើទំនុកចិត្ត (យករថយន្ត) ពីជនរងគ្រោះ។
​សូមមហាជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពិនិត្យឯកសារសម្គាល់ខ្លួនផ្សេងៗក្នុងការធ្វើអាជីវកម្ម ឬដោះដូរ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចដែលមានល្បិចកលខ្ពស់បែបនេះ។
​បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *