ម្ចាស់ដីថ្លើមធំហ៊ានបញ្ចា ឲ្យមេការលួចដឹកគ្រឿងចក្រ ចូលវាយព្រៃឈើឈរជ្រោងយ៉ាងគឃ្លើន មិនខ្លាចសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញអីតិច

ម្ចាស់ដីថ្លើមធំហ៊ានបញ្ចា ឲ្យមេការលួចដឹកគ្រឿងចក្រ ចូលវាយព្រៃឈើឈរជ្រោងយ៉ាងគឃ្លើន មិនខ្លាចសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញអីតិច

ខេត្តស្ទឹងត្រែង: ដីព្រៃឈើឈរជ្រោង ម្ចាស់ថាដីមានប្លង់រឹង ទើបហ៊ានដាក់គ្រឿងចក្រ វាយព្រៃកម្ទេច មិនខ្លាចញញើត សមត្ថកិច្ចនិងមន្ត្រីជំនាញអីបន្តិចសោះ តាមពិតយកលះកន្ទេលធំបន្លំដេក ជាពិសេសមេការនេះតែម្តង។ សូម្បីតែសមត្ថកិច្ច អាជ្ញាធរមកដល់ហើយ នៅតែបញ្ចាគ្រឿងចក្រ នេះវាយព្រៃឈូសឆាយយ៉ាងគឃ្លើនដដែល យើងមិនដឹងថាម្ចាស់ដី មានលុយច្រើន ប៉ុណ្ណ ឬមានខ្នងធំប៉ុណ្ណានោះទេ ទើបនៅតែខ្លាំងប្រហើន ហ៊ានបញ្ចាឲ្យម្ចាស់គ្រឿងចក្រ បន្តសកម្មដដែលនៅមុខសមត្ថកិច្ចដូច្នេះ។

យើងនិងតាមដានទាំងអស់គ្នាថាៈ តើវាសនាគ្រឿងចក្រនេះ អាចគេចរួចផុតពីរសំណាញ់ច្បាប់ដែរឬទេ ខណៈសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ កំពុងជាប់រវល់មមាញឹក ទទួលគណៈប្រតិភូជាន់ខ្ពស់ អញ្ញើញមកសំណេៈសំណាល ជាមួយ ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីរាជការ ជុំវិញខេត្តផងនោះ។ ខណៈគ្រឿងចក្រមានចំនួន ពីរគ្រឿង និងរថយន្តធំសម្រាប់ដឹកមួយគ្រឿងផងនោះ បានឃាត់ទុកនៅនិងកន្លែងដដែល។ មន្ត្រីជំនាញប្រាប់ថា មិនឲ្យគ្រឿងចក្រទាំងនោះ រួមនិងរថយន្តធុនធំមួយគ្រឿងទៀតសម្រាប់ដឹកគ្រឿងចក្រនោះ។

ជុំវិញរឿងនេះលោកអៀច ក្រឹម ប្រធានសូរិយោលដីភូមិបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ចាក់ថាៈ ដីនៅតំបន់នោះ ពុំទាន់មានប្លង់រឹងនៅឡើយនោះទេ។ លោកថាៈ បានត្រឹមមន្ត្រីចុះវាស់ចុចប្លង់ រួចត្រឹមចេញតែចុងសន្លឹកតែប៉ុណ្ណោះ ពុំទាន់ចេញប្លង់រឹងបាននោះទេ។ លុះត្រាតែ មានមន្ត្រីជំនាញគ្រប់គ្រងនៅតំបន់នោះ ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ចុះពិនិត្យលើទីតាំងដីជាក់ស្តែង។ ថាបៈពាល់ក្នុងតំបន់គ្រប់គ្រង អភិរក្សឬអត់ ដើម្បីស្នើសុំអនុបយោគ ទៅក្រសួងសិន ទើបអាចចេញប្លង់បាន មិនមែនចេះតែចេញបានងាយៗនោះទេ។ លោកបញ្ចាក់ថាៈ ចំណែកដីនៅព្រៃជំនាញមិនអាច វាស់ឬចេញប្លង់ឲ្យបានទេ មានលើកលែងតែដីនោះ នៅសល់ព្រៃតិចតួច ជាប់និងដីដែលធ្វើរួច ឬមានដាំដំណាំអាស្រ័យផលរួច ទើបអាចវាស់ចេញប្លង់បាន បើដីព្រៃនៅជាច្រើនហិកតា មិនអាចចេញប្លង់បានឡើយ។

សូមបញ្ចាក់ថា: អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញ បានធ្វើការឃាត់គ្រឿងចក្រខាងលើ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ ស្ថិតនៅចំណុចអូរក្សត់ទួលថ្ម ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ឃើញថា: គ្រឿងចក្រទាំងនោះ នៅនិងកន្លែងដដែល មិនទាន់មានការចល័ត ឬធ្វើសកម្មភាពណាមួយបន្តទៀតនោះទេ នេះបើតាមការបញ្ចាក់ពីរមន្ត្រីជំនាញ ដែលប្រចាំការមើលគ្រឿងចក្រនៅទីនោះ។ លោកបន្តទៀតថា: នៅមិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ គ្រាន់តែឲ្យលោកនៅយាមប្រចាំមើល ហាមចល័តចេញពីទីតាំងដដែល និងមិនឲ្យធ្វើសកម្មភាពបន្តទៀត រងចាំបទបញ្ចាមកថ្មី ពីថ្នាក់ដឹកនាំ។

Leave a Reply

Your email address will not be published. Required fields are marked *