ខេត្តរតនគិរី(ឃុំហាត់ប៉ក់) ឈើព្រៃបង្គោលរបងរាប់ពាន់ដើមត្រូវបានឈ្មួញគរទុកក្នុងដីចំការ១កន្លែងនៅភូមិហាត់ប៉ក់ ឃីហាត់ប៉ក់ស្រុកវើនសៃ ដែលមានម្ចាស់ចំការឈ្មោះ..
![]()
![]()
![]()
![]()
កាលពីថ្ងៃទីចន្ទ័ទី៦ខែ៧ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្តិតយករូបភាពនិងស្រង់យកព័ត៌មានពីប្រជាពលរដ្ឋនិងអជ្ញាធរមូលដ្ឋានមានមេប៉ុស្ដី មេឃុំជាដើមក្រោយអ្នកសារព័ត៌មានបានប្រទះឃើញបទល្មើសព្រៃឈើយ៉ាងច្រើនរួចមក អ្នកភូមិហាត់ប៉ក់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះថាបទល្មើសទាំងនេះអាចធ្វើទៅបានលុះត្រាតែបង់អោយពួកគេ ….។
ក្រោយមកអ្នកសារព័ត៌មានបានរាយការណ៍ជូននាយខណ្ណ័រដ្ឋបាលព្រៃឈើតាមរយះប្រពន្ធ័តេឡេក្រាមព្រមទាំងបាញ់រូបភាពទីតាំងស្តុកទុកបទល្មើសជូន តែលោកនាយខ័ណ្ណបានត្រឹមតែចូលមើលមិនមានការឆ្លើយតបអ្វីនោះទេ។ បើយោងតាមប្រសាស្រ្តន៍លោក(មេឃុំហាត់ប៉ក់) ថាដីចំការនោះជារបស់មន្រ្តីមានអំណាច (តែមិនដឹងមន្រ្តីមួយណា)លោកបញ្ជាក់ថាមិនដឹងថាមន្រ្តីរាជការមួយណាទេបើមន្រ្តីច្រើនចឹង។ ដូច្នេះសរបញ្ជាក់អោយឃើញថាភូមិសាស្រ្តទឹកដីឃុំហាត់ប៉ក់នេះមានភាពអនាធិបតេយ្យណាស់ក្នុងការកាប់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធរហូតដល់អជ្ញាធរឃុំលោកមិនទាំងដឹងនិងមិនស្គាល់ឈ្មោះជនទាំងនោះផងទេ ទោះបើមានការកាប់ទ្រ្ទានយករាប់រយហត្ថតាក្នុងម្នាក់ៗក៍ដោយរហូតដល់មានការដាំដុះដំណាំវិលជុំនិងដំណាំយុទ្ធសាស្រ្តរួចដាំបង្គោលរបងហុំពទ្ធ័យកដែលមានបង្គោលរហូតដល់រាប់ពាន់ ម៉ីនដើមទៀតផង លោកបែរជាមិនដឹងសោះគួរអស់សំណើចណាស់។ អង្គភាពយើងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ។ ដោយនាគមាស