សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ។

 

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត​ ក្រោម​ការ​សម្របសម្រួល​ ពី​​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ កាលពីថ្ងៃទី១០-១១​ ខែកញ្ញា​ ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ទោ​ សា​រី​ បុត្រ​សត្យា​ ស្នងការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានដឹក​នាំ​កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាប​ក្នុងករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ ស្រី ០១នាក់ ក្នុងនោះ ៖
​ -​ ករណីជួញដូរ ដោយខុសច្បាប់ សារធាតុញៀន ចំនួន ០៣នាក់ ស្រី ០១នាក់
​ -​ ករណីរក្សាទុក ប្រើប្រាស់គ្រឿងញៀន ០១នាក់ ប្រុស​
​ -​ ករណីប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀន ចំនួន ៣០នាក់ ប្រុស ជនជាតិខ្មែរ-ឥស្លាម ០៤នាក់ និងជនជាតិ វៀតណាម ០១នាក់។​

  1. + វត្ថុតាងចាប់យករួមមាន ៖
    ​ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៧កញ្ចប់ ទម្ងន់សុទ្ធសរុប ១១៥.២៨ក្រាម ។
    + សម្ភារចាប់យករួមមាន ៖
    ​ – ម៉ូតូ ចំនួន ២៥គ្រឿង និងម៉ូតូរម៉ក់ ចំនួន ០១គ្រឿង
    ​ – ទូរស័ព្ទ ចំនួន ២៨គ្រឿង ។

    ​ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងកសាសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *