
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី បានប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន៦នាក់មានឈ្មោះដូចខាងក្រោម៖
១-លោក ធូ សំនិត កូនបង្កើត សពលោកវរសេនីយ៍ត្រី កិ ធូ និវត្តជន ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។ ២-លោកស្រី គង់ គឹមសុភី ភរិយា សពលោកអនុសេនីយ៍ឯក ឃុត សារ៉ាត់ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។ ៣-លោកស្រី សួន សុភឿន ភរិយា សពលោកអនុសេនីយ៍ឯក ផ្លយ លឺម (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។ ៤-លោកស្រី សួង ស្រីឡែន ភរិយា សពលោកអនុសេនីយ៍ឯក ហ៊ឹម រឿន (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។ ៥-លោក ចាន់ វុទ្ធី កូនបង្កើត សពលោកព្រិន្ទបាលឯក ចាន់ ប៊ុនថន (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។ ៦-លោកអនុសេនីយ៍ត្រី មាស មករា មន្ត្រី វរសេនាតូចនគរបាលការពារព្រំដែនគោលលេខ៨៩១ ស្វាមី សពលោកស្រី នី ណារ៉ុង ទឹកប្រាក់ចំនួន ២,០០០,០០០រៀល។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ក្នុងនាមលោកឧត្ដមសេនីយ៍ ស្នងការ និងរូបលោកផ្ទាល់បានសម្ដែងនូវការសោកស្ដាយនិងចូលរួមរំលែករំលែកទុកជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ ស្វាមី និងភរិយា ជាទីគោរពស្រលាញ់ និងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីនគរបាលយេីង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្តកន្លងមកផងដែរ៕
ប្រភពហ៊្វេសប៊ុក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
