ឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសត្វជ្រូករស់ ២៤ក្បាលចេញពីប្រទេសវៀតណាម

ខេត្តស្វាយរៀង៖​ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ២D-៩៥៥២ ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

រថយន្តខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយការឃាត់បានមន្ត្រីជំនាញ​ បាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តស្វាយរៀង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *