ខេត្តស្ទឹងត្រែង: ក្រុមគ្រួសារលោកស្លេះ ហ្វឺត ជនរងនៅភាពអយុត្តិធម៍ ដោយតុលាការចោទជាប់ពន្ធនាគារ ជិតមួយឆ្នាំ ពីបទកាប់ទន្ទ្រានដីព្រៃរបស់ជាកម្មសិទ្ធ នៅចំណុចភ្នំក្រឡាពស់ ទាំងខ្លួនមិនបានប្រព្រឹត្តសោះ ជាប់ទោសអស់ជិតមួយឆ្នាំទម្រាំរកខុសត្រូវឃើញ។ ដែលខ្កួនលោកស្លេះ ហ្វឺត និងក្រុមគ្រួសារទីទាល់ក្ររស់នៅផ្ទះខ្ទម មានកូនតូចមួយ ជាអ្នកប្រកបរបនេសាទត្រីខក្ខណ:គ្រួសារ ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។ ដោយការមើលឃើញពីររដ្ឋបាលខេត្តស្ទឹងត្រែង លោកសែន វ៉ាន់ស៉ីម អភិបាលរងខេត្ត និងក្រុមការងារ តំណាងដ៏ខ្ណង់ខ្ពស់លោកសរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង។ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយកបាទក្រហមកម្ពុជា រួមនិងថវិកាមួយចំនួន មកជូនដល់ក្រុមគ្រួសារលោកស្លេះ ហ្វឺត ដើម្បីជួយសម្រាលដល់ជីវភាភាពគ្រួសារ ជួបការលំបាកទីទាល់ក្រខ្វះខាត ដោយលោកទើបតែចេញពីរពន្ធនាគាថ្មីៗផងនោះ។
នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត តំណាងលោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ បាននាំយកអំណោយកបាទក្រហមកម្ពុជា និងថវិកាមួយចំនួន។ ទៅប្រគល់ជូនលោក ស្លេះ ហ្វឺត ដែលទើបតែចេញពីពន្ធនាគារ និងកំពុងជួបប្រទះការលំបាក ខ្វះខាតក្នុងជីវភាព។ នៅផ្ទះខ្ទមកម្សត់របស់លោក ស្លេះ ហ្វឺត នេះតែម្តងស្ថិតនៅ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងុំ
អំណោយដែលបាននាំយកមក ប្រគល់ជូនក្រុមគ្រួសារលោកស្លេះ ហ្វឺត នោះរួមមាន អង្ករមួយបេ២០គីឡូគ្រាម ចំនួន ២បេ ត្រីខកំប៉ុងពីរយួរ មីជាតិចំនួន ២កេះ ថវិការចំនួន(៣លានរៀល) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ព្រមទាំង ថវិកាចំនួន។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកសែន វ៉ាន់ស៉ីម អភិបាលរងខេត្ត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ ពីរលោក សរ សុពុត្រា អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ចំពោះស្ថានភាពជីវភាពគ្រួសារ របស់លោក ស្លេះ ហ្វឺត និងបានលើកទឹកចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ។
ដើម្បីផ្តល់កម្លាំងចិត្តឱ្យលោក ខិតខំតស៊ូកំបាក់ទឹកចិត្ត ត្រូវប្រកបរបរចិញ្ចឹមជីវិត ដោយសុចរិត គោរពច្បាប់ និងចូលរួមរស់នៅក្នុងសង្គម ប្រកបដោយសុខដុមរមនា។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែល កំពុងជួបប្រទះបញ្ហាជីវភាពគ្រួសារ និងត្រូវការការលើកទឹកចិត្តពីសង្គម។
ការជួយឧបត្ថម្ភនេះ ក៏ជាការរួមចំណែកមួយក្នុងការផ្តល់ឱកាស ឱ្យអ្នកដែលបានបញ្ចប់ការអនុវត្តទោស អាចចាប់ផ្តើមជីវិតថ្មី និងវិលត្រឡប់មកចូលរួមក្នុងសង្គមវិញ ដោយប្រកបដោយការទទួលខុសត្រូវ។

