កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក/លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ សរុបចំនួន ៣៩រូប ស្រី ៣រូប។

អង្គប្រជុំបានផ្តោតសំខាន់លើការពិភាក្សា វាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ សំដៅពង្រឹងប្រសិទ្ធភាពការងារជំនាញ វិន័យកងកម្លាំង និងការគ្រប់គ្រងអាវុធ។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ បន្តពង្រឹងកិច្ចការងារគ្រប់គ្រងកងកម្លាំង និងគោរពឲ្យបាននូវតួនាទីភារកិច្ចការងាររបស់ខ្លួន។

 

Leave a Reply

Your email address will not be published. Required fields are marked *