ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងចែកអាហារដល់សិស្សនុសិស្ស

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងចែកអាហារដល់សិស្សនុសិស្សនៅសាលារៀនបណ្ដោះអាសន្ននៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
០៣ កញ្ញា ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *