អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ===================== (ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ៍ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកជំទាវ ប៉ែន ផល្លីការ សមាជិកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សាធារណជន។

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ៍ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកជំទាវ ប៉ែន ផល្លីការ សមាជិកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។

ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវត្តន។